ភ្នំពេញ ៖ ក្រសួងបរិស្ថាន តាមរយៈឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានប្រគល់ធុងគ្រប់គ្រងសំរាមជូនសាលារឪនចំនួន១១ក្នុងរាជធានីភ្នំពេញ បន្ថែមទៀត បន្ទាប់ពីបានប្រគល់ជូនលើកទី១ កាលពីខែកក្កដាកន្លងទៅជូនសាលារៀនចំនួន១១រួចមកហើយ។ ពិធីប្រគល់នឹងទទួល បានរៀបចំឡើងនៅព្រឹកថ្ងៃចន្ទ ៦រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១០ខែសីហា ឆ្នាំ២០២០ នៅអនុវិទ្យាល័យចតុមុខ រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងបរិស្ថាន ប្រធានមន្ទីរអប់រំ យុវជន និងកីឡា មន្ទីរបរិស្ថានរាជធានីភ្នំពេញ គណៈគ្រប់គ្រង សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ មកពីសាលារៀនចំនួន១១នារាជធានីភ្នំពេញ។

លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការប្រគល់ធុងសម្រាមនាថ្ងៃនេះ គឺបានបំផុសនិងជំរុញសកម្មភាពបរិស្ថាននៅតាមសាលារៀន ក៏ដូចជាលើកទឹកចិត្តឱ្តសិស្សានុសិស្សចេះគ្រប់គ្រងសំរាមបានត្រឹមត្រូវ យល់ដឹងពីសារៈសំខាន់នៃការញែកសំរាម និងចូលរួមអនុវត្តអនាម័យបរិស្ថានជាប្រចាំ។

ក្នុងឱកាសនោះ ឯកឧត្តម ជួប ប៉ារីស៍ បានលើកឡើងថា ដើម្បីឱ្យការងារបរិស្ថានសម្រេចបានជោគជ័យ គឺត្រូវតែមានចូលរួមទាំងអស់គ្នា ហើយសាលារៀនត្រូវតែដើរតួនាទីយ៉ាងសំខាន់ ដែលមិនអាចខ្វះបានក្នុងការបណ្តុះស្មារតី ផ្នត់គំនិតស្រទាប់មនុស្សជំនាន់ថ្មីជាពិសេសសិស្សានុសិស្ស ដែលមានការកិតវិជ្ជមានចំពោះបរិស្ថាន។ ឯកឧត្តមបន្ថែមថាវេទិការថ្ងៃនេះ ក្រសួងបរិស្ថានមានបំណង លើកទឹកចិត្តឱ្យមានការចូលរួមក្នុងការគ្រប់គ្រងសំណល់ឱ្យបានត្រឹមត្រូវ ព្រមទាំងការបញ្ជ្រាបការយល់ដឹងអំពីការបែកចែកសំរាមទៅតាមប្រភេទ «អាចកែច្នៃបាន មិនអាចកែច្នៃបាន និងសំណល់សរីរាង្គ» ព្រោះថាសំរាមទាំងនោះនឹងនៅតែមានតម្លៃ ប្រសិនបើយើងបោះចោលទៅតាមប្រភេទវាឲ្យបានត្រឹមត្រូវ ។ ជាមួយគ្នានេះ ឯកឧត្តម ជួប ប៉ារីស៍ ក៏បានលើកទឹកចិត្តឱ្យសាលារៀន ចូលរួមក្នុងការដាំដុះដើមឈើ ព្រោះថាដើម្បីមិនត្រឹមតែបានផ្តល់នូវម្លប់ប៉ុណ្ណោះទេ គឺថែមទាំងបានផ្តល់នូវខ្យល់បរិសុទ្ធក្នុងការដកបង្ហើម និងទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុថែមទៀតផង។

សូមបញ្ជាក់ថា សាលារៀនដែលត្រូវបានទទួលធុងគ្រប់គ្រងសំរាមនាពេលនេះ រួមមាន ៖ អនុវិទ្យាល័យចតុមុខ អនុវិទ្យាល័យពញាពន់ អនុវិទ្យាល័យពោធិ៍ចិនតុង អនុវិទ្យាល័យបឹងធំ អនុវិទ្យាល័យចំរើនផល អនុវិទ្យាល័យត្រពាំងសាលា អនុវិទ្យាល័យឪឡោក អនុវិទ្យាល័យសុវណ្ណរាម អនុវិទ្យាល័យហ៊ុនសែនព្រៃវែង និងអនុវិទ្យាល័យហ៊ុនសែនចំរើនជាតិ។ ក្រុមហ៊ុនកូកាកូឡា ផ្តល់ជូនធុងគ្រប់គ្រងសំរាម តាមរយៈក្រសួងបរិស្ថានដល់សាលារៀននៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួន។ លោក រស់ សោភា នាយកផ្នែកច្បាប់និងកិច្ចការសាធារណៈ របស់ក្រុមហ៊ុនកូកាកូឡា បានឱ្យដឹងថា គោលបំណងដែលក្រុមហ៊ុនសហការជាមួយក្រសួងបរិស្ថានផ្តល់ធុងសំរាមដល់សាលារៀន ដើម្បីសម្រេចឲ្យបាននៅត្រឹមឆ្នាំ២០៣០ នូវគោលដៅ «ប្រមូល» និង«កែច្នៃ» ឲ្យបាន ៥០% នៃចំនួនសំបកវេចខ្ចប់សរុបដែលយើងបានប្រើប្រាស់។ គោលដៅចីរភាពមួយនេះ ជាគំនិតផ្តួចផ្តើមជាសកលរបស់ក្រុមហ៊ុនកូកា-កូឡាពិភពលោក ក្រោមគម្រោងឈ្មោះថា «ពិភពលោកគ្មានសំរាម» ដោយយើងចាប់ផ្តើមអនុវត្តនូវរូបមន្តសរសរស្តំ ៣ គឺ «រចនា» «ប្រមូលកែច្នៃ» និង «ចាប់ដៃគូសហការ»៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩