នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែស្រាពណ៌ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំលើកទី៣ ក្រុមការងារបច្ចេកទេសទីក្រុងនិរន្តរភាព ដោយមានការការចូលរួមពីសមាជិកក្រុមការងារ និងដៃគូអភិវឌ្ឍន៍សរុបចំនួន៤៥នាក់ ក្នុងនោះស្រ្តីចំនួន១០រូប។ កិច្ចប្រជុំនេះមានគោលបំណង ១-ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្តរបស់ក្រុមការងារបច្ចេកទេសទីក្រុងនិរន្តរភាព ២-ផ្ដល់ជាវេទិកាជជែកពិភាក្សា និងការទទួលយកធាតុចូលលើគោលការណ៍ណែនាំស្ដីពី ការិយាល័យបៃតង និងព្រឹត្តការណ៍បៃតង ៣-ចែករំលែកចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងការងារគាំពារបរិស្ថានទីក្រុង(ការគ្រប់គ្រងគុណភាពខ្យល់ រៀបចំលំនៅឋានដែលមានភាពធន់នឹងអាកាសធាតុ និងតម្លៃសមរម្យ និងការផ្តួចផ្តើមយុទ្ធសាស្រ្ត និងសកម្មភាពសេដ្ឋកិច្ចចក្រា)។ ឯកឧត្តម វ៉ាន់ មុនីនាថ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលមានវត្តមាន រួមមានតំណាងក្រសួងស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត ពាក់ព័ន្ធនិង ដៃគូរអភិវឌ្ឍន៍ ក្នុងការរួមចំណែកអភិវឌ្ឍទីក្រុងនិរន្តរភាពនៅកម្ពុជា។ ឯកឧត្តម សំណូមពរអោយក្រុមការងារសូមរួមគ្នាលើកជាមតិ យោបល់ និងពិភាក្សាអោយបានផុលផុសដើម្បីអោយ សេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការរៀបចំការិយាល័យ និងព្រឹត្តិការណ៍បៃតង ក្របខ័ណ្ឌរៀបចំផែនការប្រចាំប្រទេសរបស់វិទ្យាស្ថានអភិវឌ្ឍន៍បៃតង (GGGI) ឆ្នាំ២០២១-២០២៥ និងផែនការបន្តរបស់ក្រុមការងារយើងកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ។គួរបញ្ជាក់ថា បន្ទាប់ពីកម្មវិធីបើកកិច្ចប្រជុំ ឯកឧត្តម ឯ វុឌ្ឍី អគ្គលេខាធិការងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានដឹកនាំកិច្ចប្រជុំនេះ ដើម្បីប្រមូលយកយោបល់ និងមតិកែលំអលើគោលការណ៍ណែនាំការិយាល័យបៃតង និងព្រឹត្តិការណ៍បៃតង និងសម្របសម្រួលបទបង្ហាញសំខាន់ស្តីពី៖
-វឌ្ឍនភាពការងារទីក្រុងនិរន្តរភាព និងបច្ចុប្បន្នភាពផែនការយុទ្ធសាស្រ្តទីក្រុងនិរន្តរភាព ឆ្នាំ២០១៩-២០២០ សម្រាប់ក្រុងគោលដៅទាំង៧។
-ការកសាងសមត្ថភាពទីក្រុងនិរន្តរភាព
-កិច្ចពិភាក្សាលើសេចក្តីព្រាងគោលការណ៍ណែនាំស្តីពី ការរៀបចំការិយាល័យ និងព្រឹត្តិការណ៍បៃតង
-ការរៀបចំលំនៅឋានដែលមានភាពធន់នឹងអាកាសធាតុ និងតម្លៃសមរម្យ។
កិច្ចប្រជុំនេះ ទទួលបានលទ្ធផល៖ (១) បានចែករំលែកព័ត៌មាន ចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងយន្តការគ្រប់គ្រង តាមដាន និងត្រួតពិនិត្យគុណភាពខ្យល់ក្នុងក្រុង ក៏ដូចជាវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្តរបស់ក្រុមការងារ និង (២) ទទួលបានមតិយោបល់កែសម្រួលលើគោលការណ៍ណែនាំស្តីពីការិយាល័យ និងព្រឹត្តិការណ៍បៃតងរួមមានកែតម្រូវការប្រើប្រាស់ពាក្យបច្ចេកទេស ក៏ដូចជាការដាក់បញ្ចូលនូលលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងការកំណត់ផ្ទៀតផ្ទាត់ដាក់ពិន្ទុលើលក្ខណៈវិនិច្ឆ័យ និងលក្ខណៈវិនិច្ឆ័យរងជាដើម។

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩