កូនឈើចម្រុះចំនួន៤០០០ដើម បានដាំលើផ្ទៃដីជាង៣ហិចតា កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ” ភ្នំគូលែន” ខាងជើងស្ទឹងធំ តំបន់ព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ ដោយទទួលបានការគាំទ្រពីគម្រោងមូលនិធិភាពជាដៃគូកាបូនព្រៃឈើរបស់អង្គការ UNDP គមរោងស្តារតំបន់ទេសភាពព្រៃឈើឡើងវិញរបស់អង្គការ FAO និងអាជ្ញាធរជាតិអប្សរា មន្ទីរបរិស្ថានខេត្តសៀមរាប បានរៀបចំពិធីដាំកូនឈើនេះ ក្រោមអធិបតីភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការចូលរួម ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប សហការជាមួយអាជ្ញាធរខេត្ត អាជ្ញាមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្រ្តីឧទ្យានុរក្ស ក្រុមយុវជន និងប្រជាពលរដ្ឋ រួមជាមួយតំណាងដៃគូអភិវឌ្ឍន៍មួយចំនួន។
លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប បានឱ្យដឹងថាជាព្រឹត្តិការណ៍ថ្ងៃនេះរៀបចំជាលើកទី៣នៅក្នុងឆ្នាំ២០២០ បន្ទាប់ពីបានរៀបចំដាំកូនឈើនៅលើខ្នងភ្នំគូលេន២លើករួចមកហើយ នាពេលកន្លងទៅ សរុបមានចំនួន៥៦០០ដើមលើផ្ទៃដីសរុប ជាងហិចតា។ លោក ស៊ុន គង់ បានបញ្ចាក់ថា ការដាំកូនឈើជាថ្ងៃនេះ ដើម្បីស្តារគម្របបៃតង និងគម្របព្រៃឈើឡើងវិញនៅក្នុងក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម។
ឯកឧត្តម គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប បានចាត់ទុកដា ការចូលរួមដាំស្តាព្រៃឈើ បានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋភិបាលតាមរយៈក្រសួងបរិស្ថាន រដ្ឋបាលខេត្តសៀមរាប ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងដៃគូអភិវឌ្ឍន៍ ក្នុងបុព្វហេតុនៃការការពារ និងអភិរក្សធនធានធម្មជាតិពិសេសក្នុងការស្តារព្រៃឡើងវិញ។
ក្នុងឱកាសនោះ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបង្ហាញថា ការដាដើមឈើឡើងវិញនេះ ពិតជាមានសារៈប្រយោជន៍ សម្រាប់បំផុស្មារតីប្រជាពលរដ្ឋយើង ឲ្យចេះស្រឡាញ់ព្រៃឈើ និងចូលរួមដាំដើមឈើឡើងវិញ និងចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។ ក្រសួងបរិស្ថានបាននិងកំពុងការពារ ទប់ស្កាត់ និងអនុវត្តវិធានការណ៍នានា ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងកាប់ទន្ទ្រានដីខុសច្បាប់ ក៏ដូចជាជំរុញការដាំស្តារព្រៃឈើឡើងវិញ និងរៀបចំឱ្យមានអាងស្តុកទឹកនៅតាមតំបន់សំខាន់ៗ ដើម្បីឱ្យប្រព័ន្ធអេកូឡូស៉ីនៅលើភ្នំគូលែនមានភាពល្អប្រសើរឡើងវិញ ជាពិសេសធានាបាននូវនិរន្តរភាពទឹកសម្រាប់តំបន់សៀមរាបអង្គរ។ មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់អ្នកចូលរួមទាំងអស់ដែលបានចំណាយពេលវេលាចូលរួមដាំកូនឈើ ដើម្បីស្ដារតំបន់សឹករិចរឹលនៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ដែលនេះជាការបញ្ជាក់ឱ្យឃើញថាប្រជាពលរដ្ឋមានការស្រលាញ់ព្រៃឈើ និងធនធានធម្មជាតិ ហើយក៏បានអំពាវនាវដល់អ្នកចូលរួមទាំងអស់ឱ្យបន្តចូលរួម និងគាំទ្រការការពារ និងអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ និងសម្បត្តិបេតិកភណ្ឌនៅលើភ្នំគូលែនឱ្យមានភាពល្អប្រសើរ។

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ «កិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ អនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ»
ថ្ងៃ អង្គារ, 22 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ «កិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ អនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ»
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ថ្ងៃ សុក្រ, 18 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន  បានទទួលការអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតអាស៊ានប្រចាំកម្ពុជា ដែលរៀបចំដោយ H.E.Mr. Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
ថ្ងៃ សុក្រ, 18 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលការអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតអាស៊ានប្រចាំកម្ពុជា ដែលរៀបចំដោយ H.E.Mr. Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ