ក្នុងរយៈពេល១ខែនេះ គណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងបរិស្ថានបានប្រគល់ថវិកាសរុបចំនួន ១៦៣.៩០០.០០០រៀល(មួយរយហុកសិបបីលានប្រាំបួនរយពាន់រៀលគត់) ឧបត្ថម្ភដល់មន្ត្រីរាជការ ចំនួន៤០រូបមកពីទីស្តីការក្រសួង និងមន្ទីរបរិស្ថានចំនួន១៥មន្ទីរ តាមរយៈក្រុមការងារទទួលបន្ទុករួមការងារស្ត្រី យុវជន យេនឌ័រ និងកុមារក្នុងវិស័យបរិស្ថាននៅថ្នាក់ខេត្ត ដែលបានធ្វើការប្រគល់ផ្ទាល់នូវថវិកាឧបត្ថម្ភ ជូនមន្ត្រីក្នុងមន្ទីរសាមីរបស់ខ្លួន ដោយក្នុងនោះរួមមានមន្រ្តីសម្រាលបុត្រចំនួន១១រូប មន្ត្រីរៀបអាពាហ៍ពិពាហ៍ចំនួន២១រូប មន្ត្រីទទួលមរណៈភាពចំនួន០១រូប និងមន្ត្រីមានជំងឺ និងជួបគ្រោះថ្នាក់ក្នុងពេលបំពេញការងារ ចំនួន០៧រូប។ មន្ទីរទាំង១៥ រួមមាន មន្ទីរបរិស្ថានរាជធានីភ្នំពេញ សៀមរាប បាត់ដំបង ព្រះវិហារ ពោធិ៍សាត់ ត្បូងឃ្មុំ កំពង់ឆ្នាំង រតនគិរី កោះកុង តាកែវ បន្ទាយមានជ័យ កំពង់ធំ មណ្ឌលគិរី កំពត និងប៉ៃលិន។

សូមបញ្ជាក់ថា៖គោលនយោបាយគាំពារមន្រ្តីរាជការក្រសួងបរិស្ថាន មានគោលការណ៍ជួយឧបត្ថម្ភដល់មន្រ្តីរៀបអាពាហ៍ពិពាហ៍ មន្ត្រីនារីសម្រាលបុត្រ មន្ត្រីទទួលមរណៈភាព មន្ត្រីមានជំងឺ និងជួបគ្រោះថ្នាក់ក្នុងពេលបំពេញការងារ មន្រ្តីមានជីវភាពខ្វះខាត និវត្តន៍ជន ការផ្តល់អាហារូករណ៍ដល់មន្ត្រី និងកូនមន្រ្តីមានជីវភាពខ្វះខាត និងចូលរួមឧបត្ថម្ភគាំទ្រសកម្មភាពសង្គមជាច្រើនទៀត។

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩