កំពង់ធំ ៖ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃសុក្រ ០៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាព្រមព្រៀងរវាងក្រសួងបរិស្ថាន និងគម្រោងUSAIDព្រៃឡង់បៃតង និងចែកសម្ភារៈល្បាតដល់សហគមន៍តំបន់ការពារធម្មជាតិចំនួន៤៩ (ក្នុងនោះ១៩សហគមន៍តំបន់ការពារធម្មជាតិ ស្ថិតក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់) នៅក្នុងខេត្តចំនួន៤ នៅជាប់ភូមិសាស្រ្តដែនជម្រកសត្វព្រៃព្រៃឡង់ រួមមានខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និងស្ទឹងត្រែង។ ពិធីចុះហត្ថលេខាប្រព្រឹត្តទៅដោយ ឯកឧត្តម ខៀវបូរិន អគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានតំណាងឱ្យក្រសួងបរិស្ថាន និងលោក លោក ម៉ាធ្យូ អេដវើតសុន ប្រធានគម្រោង USAIDព្រៃឡង់បៃតង និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន តំណាងគម្រោងព្រៃឡង់បៃតង តំណាងអាជ្ញាធរមូលដ្ឋាននិងសហគមន៍តំបន់ការពារធម្មជាតិមួយចំនួន។

លោក ម៉ាធ្យូ អេដវើតសុន ប្រធានគម្រោង USAIDព្រៃឡង់បៃតង បានឱ្យដឹងថា ពិធីនាថ្ងៃនេះបានបង្ហាញកាន់តែច្បាស់ពីការយកចិត្តទុកដាក់កាន់តែប្រសើរថែមទៀតរបស់ក្រសួងបរិស្ថាន សហការជាមួយគម្រោងព្រៃឡង់បៃតងក្នុងពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ។ ក្នុងឱកាសនោះ លោក លន់ យ៉េន មេឃុំដងកាំប៉ិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានតាំងចិត្តចូលរួមជាមួយក្រសួងបរិស្ថាន និងដៃគូសហការ ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ។ ការផ្តល់សម្ភារៈល្បាតដល់សហគមន៍នៅពេលនេះ លើកទឹកចិត្តឱ្យសហគមន៍ចូលរួមសហការល្អថែមទៀតទប់ស្កាត់បទល្មើសធនធានធម្មជាតិ ជាមួយនឹងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។

ឯកឧត្តម សៅ សុភាព មានប្រសាសន៍ថាសហគមន៍តំបន់ការពារធម្មជាតិបានដើរតួនាទីសំខាន់ក្នុងការល្បាត ដើម្បីការពារនិងអភិរក្សធនធានធម្មជាតិក្នុងតំបន់ព្រៃឡង់។ ឯកឧត្តម បានបន្ថែមថា ព្រៃឡង់ជាតំបន់ដែលជាសក្តានុពលនៃនិយ័តកម្មទឹករវាងទន្លេមេគង្គ និងទន្លេសាប។ ក្រសួងបរិស្ថាន បានផ្តល់នូវសិទ្ធិស្របច្បាប់ក្នុងការគ្រប់គ្រងចំពោះសហគមន៍ ក្នុងការអភិវឌ្ឍនិងគ្រប់គ្រងធនធានព្រៃឈើរបស់ពួកគេប្រកបដោយនិរន្តរភាព។ ជាមួយគ្នានេះ ឯកឧត្តម រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកទឹកចិត្តឱ្យសហគមន៍តំបន់ការពារធម្មជាតិទាំងអស់ យកចិត្តទុកដាក់ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិឱ្យបានល្អប្រសើរសម្រាប់កូនចៅជំនាន់ក្រោយ ដោយមានការសហការជាមួយមន្រ្តីឧទ្យានុរក្ស ស្ថាប័ន និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជាមានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សំបូរបែប ហើយព្រៃឈើគ្របដណ្តប់ប្រមាណ៥០% នៃផ្ទៃប្រទេស ដែលជាអត្រាខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

មកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារធម្មជាតិ ដែលស្ថិតនៅក្រោមយុត្ថាធិការរបស់ក្រសួងបរិស្ថាន រហូតដល់ប្រមាណ ៤១% នៃផ្ទៃដីប្រទេសកម្ពុជា គឺស្មើនឹងជាង ៧,២ លានហិកតា។ រហូតមកទល់នឹងឆ្នាំ ២០២០នេះ សហគមន៍ការពារធម្មជាតិទាំងអស់ ដែលស្ថិតនៅតំបន់ការពារ ធម្មជាតិ មានចំនួនប្រមាណ១៧៤សហគមន៍៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩