ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបលោក Kei NISHIHARA អនុប្រធានក្រុមហ៊ុនMinebeaMitsumi នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២០៥៦៤ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ នាទីស្តីការក្រសួងបរិស្ថាន។ ជំនួបពិភាក្សានេះបានផ្តោតជាសំខាន់លើការចូលរួមប្រតិបត្តិការងារគ្រប់គ្រងបរិស្ថារបស់ជប៉ុននៅកម្ពុជា។ ក្នុងឱកាសនោះ លោក Kei NISHIHARAបានសំដែងការរីករាយដោយឃើញកម្ពុជារីកចម្រើនលើគ្រប់វិស័យ ជាពិសេសការគ្រប់គ្រងបរិស្ថាន និងបានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលផ្តល់កិច្ចសហការល្អជាមួយក្រុមហ៊ុនជប៉ុនMinebea លើវិស័យបរិស្ថាន។ ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍លើកឡើងពីកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងជប៉ុន ។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថាប្រទេសជប៉ុនបានចូលរួមចំណែក ដល់ការងារគ្រប់គ្រង បរិស្ថាននៅកម្ពុជា ជាពិសេសក្រុមហ៊ុន Minebea បានគាំទ្រផលិតសម្ភារៈនិងបរិក្ខាប្រើប្រាស់ជួយដល់បរិស្ថាន ផលិតផលបញ្ចេញកាបូនតិច តម្លៃសមរម្យ ដូចជាអំពូលភ្លើង LED កំពុងប្រើប្រាស់នៅកម្ពុជា។ ឯកឧត្តម សាយ សំអាល់ បានលើកទឹកចិត្តឱ្យមហ៊ុនMinebea បន្តពង្រឹងកិច្ចសហប្រតិបត្តិល្អថែមទៀតជាមួយក្រសួងបរិស្ថាន ជាពិសេសការចូលរួមក្នុងសកម្មភាពប្រតិបត្តិល្អក្នុងវិស័យបរិស្ថាននៅកម្ពុជា៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩