ក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុនកូកា-កូឡាកម្ពុជា បានប្រគល់ធុងបែងចែកសំរាមចំនួន៥០ធុង មានចំនួនសរុប១៣០ ប្រឡោះ ជូនដល់សាលារៀនចំនួន១២ នៅក្នុងខេត្តព្រះសីហនុ។ ពិធីប្រគល់ និងទទួល បានរៀបចំឡើង នៅខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នេះ ក្រោមអធិបតីភាព ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន និងមានការចូលរួមពីតំណាងក្រសួង និងមន្ទីរ អប់រំ យុវជន និងកីឡា មន្ទីរបរិស្ថាន មន្រ្តីឧទ្យានុរក្ស តំណាងក្រុមហ៊ុនកូកា-កូឡាកម្ពុជា អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ មួយចំនួន។

ការផ្តល់ធុងបែងចែកសំរាមតាមសាលារៀនក្នុងខេត្តព្រះសីហនុ ធ្វើឡើងក្នុងគោលបំណង ដើម្បីបញ្ជ្រាបការយល់ដឹងពីការគ្រប់គ្រងសំណល់រឹងនៅតាមសាលារៀន ជាពិសេសផ្តោតសំខាន់លើការបែងចែកសំណល់កែច្នៃ មិនអាចកែច្នៃ និងសំណល់សរីរាង្គ ក៏ដូចជាការបំផុសស្មារតីស្រលាញ់បរិស្ថាននៅជុំវិញខ្លួនរបស់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សីផងដែរ។ ការមានទម្លាប់ល្អនៅសាលាលរៀន សិស្សានុសិស្សអាចយកទៅផ្សព្វផ្សាយនិងអនុវត្តល្អនៅគេហដ្ឋានរបស់ពួកគេ។

លោក មាស វុត្ថា នាយកផ្នែកលក់ប្រចាំប្រទេស នៃក្រុមហ៊ុនកូកា-កូឡាកម្ពុជា បានឱ្យដឹងថា «កិច្ចសហការនាថ្ងៃនេះគឺជាផ្នែកមួយនៃការជួយគាំទ្រគម្រោងជាសកល ដែលមានឈ្មោះថា «ពិភពលោកគ្មានសំរាម» ដែលអនុវត្តតាមសរសរស្តម្ភ៣គឺ «រចនា» «ប្រមូលកែច្នៃ» និង «ចាប់ដៃគូសហការ»។ លោកបានបន្តទៀតថាក្រុមហ៊ុនកំពុងព្យាយាមគ្រប់សកម្មភាពដើម្បីសម្រេចឱ្យបានក្នុងឆ្នាំ២០៣០ នូវគោលដៅ «ប្រមូល» ឱ្យបាន ៥០% នៃចំនួនសំបកវេចខ្ចប់សរុបដែលយើងបានប្រើប្រាស់ យកទៅកែច្នៃឡើងវិញ។ ជាសាក្ខីភាពនៃការសម្រេចបាននូវមួយជំហានទៀតចំពោះគោលដៅជាសាកលនេះ ដោយក្នុងឆ្នាំ២០២០នេះ ក្រុមហ៊ុននឹងចេញលក់ទឹកពិសាដាសានីចំនុះ៣៥០មីលីលីត្រ ដែលមានសំបកដបវេចខ្ចប់បានមក ពីប្លាស្ទិកកែច្នៃឡើងវិញរួច ១០០% ឬហៅថា «rPET» ដោយអនុលោមតាមស្តង់ដារអូស្ត្រាលី និងកាណាដា»។

ក្នុងឱកាសនោះ ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថានបានថ្លែងអំណរគុណចំពោះកិច្ចសហការនេះ ហើយបានលើកឡើងថា«ការគ្រប់គ្រងសំណល់និងបរិស្ថាន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល គឺជាកាតព្វកិច្ចរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងវិស័យឯកជន និងប្រជាពលរដ្ឋគ្រប់រូបផងដែរ។ ក្នុងន័យនេះ ការចូលរួមរបស់វិស័យឯកជនក្នុងកិច្ចគាំពារបរិស្ថាន គឺជាទង្វើដ៏ប្រពៃដែលឆ្លុះបញ្ចាំងពីការសាមគ្គីរបស់វិស័យឯកជនចំពោះបរិស្ថានកម្ពុជា។ ឯកឧត្តម បន្ថែមថា កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដោយមានការចូលរួមពីវិស័យឯកជន ជាពិសេសការយល់ដឹងពីការគ្រប់គ្រងសំណល់រឹងរបស់សិស្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឋ នឹងធ្វើឱ្យបរិស្ថានកម្ពុជាមានភាពប្រសើរឡើង»។

គម្រោងជាសកល «ពិភពលោកគ្មានសំរាម» គិតចាប់ពីចុងឆ្នាំ២០១៨ រហូតមកដល់ត្រឹមថ្ងៃនេះ បានផ្តល់ធុងបែកចែកសំរាមជាង៨០០ធុង និងសារអប់រំបរិស្ថានរាប់រយផ្ទាំង ជូនដល់សាលារៀន និងសហគមន៍នៅទូទាំងប្រទេស។ ក្នុងឆ្នាំ២០២០នេះ ធុងសំរាមចំនួនជាង២០០ផ្សេងទៀត នឹងផ្តល់ជូនសាលារៀន និងសហគមន៍ផងដែរ៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩