រយៈពេល ៤ ខែដើមឆ្នាំ ២០២០ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានបានបង្ក្រាបបទល្មើសធន ធានធម្មជាតិបានចំនួន ២ ៣៣៣ ករណីដែលភាគច្រើនពាក់ព័ន្ធនឹងការទន្ទ្រានកាន់កាប់ដីព្រៃដោយ ខុសច្បាប់ បទល្មើសលួចកាប់ឈើ និងបទល្មើសធនធានធម្មជាតិផ្សេងទៀត។ នេះគឺជាការថ្លែងឱ្យដឹង នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២០ នេះរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យនៃ ក្រសួងបរិស្ថាន។ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា ក្នុងចំណោមបទល្មើសធនធានធម្មជាតិទាំងនេះ មាន១៧៩ករណីមានការពាក់ព័ន្ធនឹងមនុស្សជិត ២០០នាក់ត្រូវចងក្រងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីជំនុំជម្រះក្តីតាមនីតិវិធី និងបានធ្វើការផាកពិន័យអន្តរកាលបានចំនួន ៤០៣ ករណី និងធ្វើការ អប់រំនិងធ្វើកិច្ចសន្យាបញ្ឈប់ប្រព្រឹត្ត បទល្មើសបានចំនួន ៦១៣ ករណីពាក់ព័ន្ធនឹងមនុស្សចំនួន៦២៤ នាក់អនុលោមតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានថ្លែងឱ្យដឹងថា ចាប់ពីខែមករា ដល់ខែ មេសាឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថានទាំង ១២៦០ នាក់បានចុះបេសកកម្មដើរល្បាត ចំនួន ៧ ០៧៨ លើកនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះទាំង ៦០ កន្លែងដែល មានផ្ទៃដីសរុបប្រមាណ ៧,២ លានហិកតា ហើយពេលខ្លះមានការចូលរួមដើរល្បាតពីសហគមន៍តំបន់ ការពារធម្មជាតិដែលបានទទួលស្គាល់ដោយក្រសួងបរិស្ថាន និងបង្ក្រាបបទល្មើសធនធានធម្មជាតិបាន ចំនួន ២ ៣៣៣ ករណី។ តាមការគូស បញ្ជាក់របស់ឯកឧត្តមរដ្ឋលេខាធិការ នៅក្នុងការចុះទប់ស្កាត់ បទល្មើសធនធានធម្មជាតិ ៤ ខែនេះ មន្ត្រី ឧទ្យានុរក្សរួមនឹងសហគមន៍តំបន់ការពារធម្មជាតិដែលបាន រឹបអូសរណាយន្តបានចំនួន ៩៧០ គ្រឿង រថយន្ត រថយន្តកែច្នៃ ត្រាក់ទ័របានចំនួន ៥៣ គ្រឿង រឹប អូសម៉ូតូដែលជាមធ្យោបាយប្រព្រឹត្តបទល្មើសបានចំនួន ១២៦ គ្រឿង ចាប់ឃាត់គោយន្តចំនួន ២០៣ គ្រឿងនិងដោះអន្ទាក់ដែលជាឃាតកលាក់មុខសម្លាប់សត្វព្រៃបានចំនួន ៨៩៥០ អន្ទាក់ ព្រមទាំងបាន ដកហូតកាំភ្លើង កាំភ្លើងកែច្នៃ ស្នាតេះដែលប្រើប្រាស់សម្រាប់បរបាញ់សត្វបានចំនួន ២៣៩ ដើម។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថានេះគឺជាកិច្ចខិតខំប្រឹងប្រែង និងប្រកបដោយការទទួលខុសត្រូវ និងប្រកដោយវិជ្ជាជីវៈរបស់មន្ត្រីគ្រប់លំដាក់ថ្នាក់នៃក្រសួងបរិស្ថាន ជាពិសេសមន្ត្រីឧទ្យានុរក្ស ដែលបានលះបង់កម្លាំងកាយចិត្ត បញ្ញាដើម្បីបុព្វហេតុបរិស្ថាននិងធនធាន ធម្មជាតិ និងដើម្បីភាពគង់វង្សនៃសម្បត្តិធនធានធម្មជាតិសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។ ឯក ឧត្តមក៏បានថ្លែងអំណរគុណផងដែរ ចំពោះការចូលរួមសហការប្រកប ដោយប្រសិទ្ធភាពពីសំណាក់ អាជ្ញាធរនិងប្រជាសហគមន៍តំបន់ការពារធម្មជាតិនៅក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្ម ជាតិនៅក្នុងភូមិសាស្ត្ររបស់ខ្លួន។ ជាមួយគ្នានេះ រដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏បានជំរុញបន្ថែមឱ្យ ប្រជាពលរដ្ឋចូលរួមឱ្យកាន់តែសកម្មភាព និងប្រកបដោយភាពជាដៃគូ ស្មោះត្រង់បន្ថែមទៀត នៅក្នុង ការងារគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះក៏បានលើកឡើងថាទោះបីជាមាន ការរឹតបន្តឹងការអនុវត្តច្បាប់ បង្កើនសកម្មភាពអប់រំស្តីពីច្បាប់តំបន់ការពារធម្មជាតិពីសំណាក់មន្ត្រីអនុ វត្តច្បាប់ បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយតូចដូចជាការលបលួចកាប់ឈើ ការបរបាញ់និងការ ដាក់អន្ទាក់សត្វព្រៃនៅតែបន្ដកើតមាននៅក្នុងតំបន់ការពារធម្មជាតិដែលចាំបាច់ភាគីពាក់ព័ន្ធនានាត្រូវចាត់វិធានជាចាំបាច់ ទប់ស្កាត់និងបង្ក្រាបបទល្មើសទាំងនេះបន្តថែមទៀត។ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា កម្លាំងមានសមត្ថកិច្ចនៃរាជរដ្ឋាភិបាលកម្ពុជា មានការតាំងចិត្តខ្ពស់ក្នុងការទប់
ស្កាត់និងបង្ក្រាបយ៉ាងហ្មឺងម៉ាត់ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិដែលកើតឡើងស្របតាមច្បាប់នានា និងមិនលើកលែងឡើយ។

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩