ជារៀងរាល់ឆ្នាំ ពិភពលោកតែងប្រារព្ធនូវ «ទិវាបរិស្ថានពិភពលោក ៥ មិថុនា» ដែលនៅកម្ពុជាតែងប្រារព្ធដូចគ្នា គឺទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ដោយប្រធានបទសម្រាប់ឆ្នាំ២០២០នេះ គឺ «ការអភិរក្សជីវៈចម្រុះដើម្បីយើងទាំងអស់គ្នា»

ជីវៈចម្រុះ សំដៅដល់សារពាង្គកាយខុសគ្នានៅក្នុងប្រភេទតែមួយ ឬប្រភេទផ្សេងគ្នា និងបណ្តាសារពាង្គកាយរស់នៃគ្រប់លំដាប់ថ្នាក់ និងប្រភពទាំងអស់ រួមទាំងប្រព័ន្ធអេកូឡូស៊ីដែនដីគោក ដែនសមុទ្រ ដែនទឹកសាប និងបណ្តាទំនាក់ទំនងអេកូឡូស៊ី ដែលនៅក្នុងនោះមានប្រព័ន្ធអេកូឡូស៊ីទាំងនេះ។

ប្រទេសកម្ពុជា មាននូវធនធានជីវៈចម្រុះដ៏សម្បូរបែប ដោយក្នុងនោះរួមមាន ថនិកសត្វ ១២៣ប្រភេទ សត្វស្លាប ៥៤៥ប្រភេទ ឧរង្គសត្វ ៨៨ប្រភេទ រុក្ខជាតិតូចៗ(Vascular plants) ២៣០៨ប្រភេទ ត្រី ៨៧៤ប្រភេទ ផ្កាថ្មរឹង ២៤ប្រភេទ ផ្កាថ្មទន់ ១៤ប្រភេទ ស្មៅសមុទ្រ ១០ប្រភេទ និងថលជលិក ៦៣ប្រភេទ ដែលបានផ្តល់នូវអត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជា លើផ្នែកបរិស្ថាន សេដ្ឋកិច្ច និងវប្បធម៌។

សព្វថ្ងៃនេះ ជីវៈចម្រុះកំពុងទទួលរងនូការគំរាមកំហែង ដែលទាមទារឲ្យមាននូវការអភិរក្ស ដោយត្រូវមានការចូលរួមពីយើងទាំងអស់គ្នា គឺដើម្បីយើងទាំងអស់គ្នា។ សូមចូលរួមអភិរក្សជីវៈចម្រុះ ជៀសវាងស្តាយក្រោយនៅពេលដែលបាត់បង់ទៅ។

                   

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩