នាព្រឹកថ្ងៃទី ៩ ខែ វិច្ឆិកា ២០១៦ នាយកដ្ឋានរង្វាន់ និងលើកទឹកចិត្ត នៃអគ្គនាយកដ្ឋាន ចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុព្រីនស៍ ហ្វាយនែន ភីអិលស៊ី បានរៀបចំកម្មវិធីតាំងពិព័រណ៍រូបថតក្រោមប្រធានបទ “សម្រស់ធម្មជាតិ និងបរិស្ថាន” ប្រចាំ ឆ្នាំ២០១៦ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ឯកឧត្តម ភាវ សុវុទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន និងលោក ហន់ សុរចនា អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុព្រីនស៍ ហ្វាយនែន ភីអិលស៊ី ព្រមទាំង មានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន មន្រ្តីបរិស្ថាន និងបេក្ខជនដែលជាប់នៅក្នុងរូបភាពទាំង ៣០។ កម្មវិធីប្រកួតប្រជែង និងតាំងពិព័រណ៍រូបថតដែលមានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃ ទី១១ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ រៀបចំឡើងក្នុងគោលបំណងបង្កើនការស្រឡាញ់ និងថែរក្សា ធនធានធម្មជាតិ ហើយក៏មានគោលដៅប្រែក្លាយផ្នត់គំនិតសាធារណជនឱ្យមានឥរិយាបថ និងទម្លាប់ ល្អចំពោះធម្មជាតិ ដើម្បីឱ្យការរស់នៅប្រកបដោយចីរភាព និងមេត្រីភាពបរិស្ថាន។

ការប្រកួតប្រជែងរូបថតនេះ បានចាប់ដំណើការតាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦មក ដោយទុករយៈពេល ២៥ថ្ងៃសម្រាប់បេក្ខជនធ្វើការដាក់រូបថតរបស់ខ្លួនដើម្បីធ្វើការ ប្រកួតប្រជែង និងផុតកំណត់ត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ហើយការប្រកាសជ័យលាភីការប្រកួតប្រជែងរូបថត ក្រោមប្រធានបទ «សម្រស់ធម្មជាតិ និងបរិស្ថាន» នឹងត្រូវធ្វើឡើងនាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន៕

15380477_791621294310327_6141000704764599339_n 15380490_791621094310347_3304325671957770935_n 15326329_791621494310307_8035416430696584886_n 15326507_791621354310321_5541433510955908464_n 15317884_791621654310291_6298252936894187392_n

 

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩