ត្បូងឃ្មុំ ៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ អមដោយឯកឧត្តម លោកជំទាវ អនុប្រធាន និងលោក លោកស្រី សមាជិកក្រុមការងារ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់គ្រឿងឧបភោគបរិភោគជូនដល់សាលាស្រុកអូររាំងឪ ដើម្បីត្រៀមបម្រុងទុកប្រគេន និងជួយទៅដល់វត្ត អាស្រមអត្តខាត់ និងប្រជាជនខ្វះខាតក្នុងមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ នៅសាលាស្រុកអូររាំងឪ ។

លោក ងួន ប៊ុណ្ណាន អភិបាលស្រុកអូររាំងឪ បានឱ្យដឹងថា ក្រោយពីមានការផ្ទុះរីករាលដាលជម្ងឺផ្លូវដង្ហើមថ្មីកូវីដ១៩នៅក្នុងប្រទេសកម្ពុជា ក្នុងនោះមានការឆ្លង៤ករណីក្នុងមូលដ្ឋាននៃខេត្តត្បូងឃ្មុំ តែក៏នៅពុំទាន់មានករណីរាលដាលនៅក្នុងមូលដ្ឋានស្រុកអូររាំងឪនៅឡើយទេ ។ តែទោះបីមិនមានករណីរីករាលដាលឆ្លងក៏ដោយ រដ្ឋបាលស្រុកក្រោយពីទទួលបានសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ជាពិសេសពីក្រសួងសុខាភិបាល ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ ក៏ដូចជារដ្ឋបាលខេត្តត្បូងឃ្មុំ ពីការបង្រារការពារ និងទប់ស្កាត់ពីការរីករាលដាលនៃជម្ងឺរលាកផ្លូវដង្ហើមថ្មីកូវីដ១៩ រដ្ឋបាលស្រុកបានត្រៀមបង្ការការពារតាមការណែនាំរួចជាស្រេច ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលស្រុកអូររាំងឪ កម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នាក្នុងការចូលរួមបង្កាការពារប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ ពិសេសការយកចិត្តទុកដាក់ខ្ពស់ចំពោះពលករដែលបានចំណាកស្រុកពីប្រទេសថៃ និងវិធានការការពារពីសុវត្ថិភាព និងសុខភាពរបស់ពួកគាត់ ។ ឯកឧត្តម ក៏បានក្រើនរំលឹកទៅកាន់រដ្ឋបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងក្រុមប្រឹក្សាឃុំដែលចូលរួមក្នុងពិធីផងដែរថា សកម្មភាពថ្ងៃនេះជាការអនុវត្តតាមគោលការណ៍រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ (COVID 19)និងបង្ហាញពីស្មារតីរួបរួមការយកចិត្តទុកដាក់ការជួយគ្នាក្នុងនាមខ្មែរតែមួយ ហើយបញ្ហាជំងឺកូវីដ១៩ជាបញ្ហារួមរបស់យើងទាំងអស់គ្នានិងដំណោះស្រាយគឺស្ថិតនៅលើយើងទាំងអស់គ្នា ដូចនេះយើងទាំងអស់ត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺ១៩ និងចូលរួមក្នុងការអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលក៏ដូចជារាជរដ្ឋាភិបាលដើម្បីការពារសហគមន៍យើងទាំងអស់គ្នាឱ្យជៀសផុតពីការរាតត្បាតនៃជំងឺឆ្លងនេះ។
សូមបញ្ជាក់ថា គ្រឿងឧបភោគបរិភោគដែលទទួលបាននាពេលនេះរួមមាន ៖ អង្ករ៤តោន ត្រីខកំប៉ុង៦៥ឡូតិ៍ មី៦៥កេស ទឹកត្រី៥០យួរ ទឹកស៊ីអ៊ីវ៥០យួរ អំបិល៥០គីឡូក្រាម និងស្ករស៥០គីឡូក្រាម។
ក្រោយមកឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ និងគណប្រតិភូ បន្តសំណេះសំណាល លោកគ្រូ-អ្នកគ្រូពេទ្រ ប្រចាំការនៅមណ្ឌលសុខភាព ថ្នល់កែង និងមណ្ឌលសុខភាពទួលសូភី និងថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូពេទ្យ ដែលមានតួនាទីភារកិច្ចឈានមុខ ក្នុងការថែទាំព្យាបាលអ្នកជំងឺប្រកបដោយស្មារតីទទួលខុសត្រូវ ក៏ដូចជាការចូលរួមក្នុងការអប់រំផ្សព្វផ្សាយ អំពីវិធានការណ៍បង្កាការរាតត្បាតនៃជំងឺកូវីដ១៩ (COVID-19)។ ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានក៏បានជូននូវថវិកា និងម៉ាសមួយចំនួនជូនដល់លោកគ្រូ អ្នកគ្រូពេទ្យ នៅមណ្ឌលសុខភាពទាំង២ ដើម្បីប្រើប្រាស់សម្រាប់បំរើសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩