«សូមបងប្អូនប្រជាសហគមន៍និងប្អូនៗសិស្សានុសិស្សចូលរួមការពារនិងអភិរក្សជីវៈចម្រុះនិងចូលរួមថែរក្សាបរិស្ថាន ការពារតំបន់ការពារទេសភាពអន្លង់ព្រីងដែលជាទីកន្លែងដែលសត្វស្លាបជាជិត ១០០ ប្រភេទបានមករកចំណីឱ្យបានគង់ និងបង្កើតជាទស្សនីយភាពសម្រាប់ទាក់ទាញភ្ញៀវទេសចរមកទស្សនា និងបង្កើនសេដ្ឋកិច្ចនៅមូលដ្ឋាន បង្កើនចំណូលជូនបងប្អូនប្រជាសហគមន៍»។ នេះគឺជាការថ្លែងអំពាវនាវ របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានចំពោះមុខអាជ្ញាធរ ប្រជាពលរដ្ឋនិងសិស្សានុ សិស្សកាលពីនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២០ ក្នុងពិធីប្រារព្ធទិវាដីសើមពិភពលោកនៅតំបន់ការពារទេសភាពអន្លង់ព្រីង ស្រុកកំពង់ត្រាច ខេត្តកំពត។ ទិវាដីសើមពិភពលោកនៅតំបន់ការពារទេសភាពអន្លង់ព្រីងនេះក៏មានការចូលរួមពីលោកជំទាវឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា និងអគ្គនាយកអង្គការ WWT ក៏បានចូលរួមប្រារព្ធទិវាជីវៈចម្រុះនេះដែររួមនឹងមានការចូលរួមរបស់សិស្សានុសិស្សប្រមាណ ៥០០នាក់។

ទាំងឯកអគ្គរាជទូតអង់គ្លេសនិងអង្គការ WWT បានគាំទ្រលើគោលនយោបាយបង្កើនសេដ្ឋកិច្ចមូលដ្ឋានតាមរយៈការផ្សាភ្ជាប់រវាងការអភិរក្ស និងការអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិ បង្កើតការងារនិងចំណូលជូនប្រជាពលរដ្ឋ។ ជាមួយគ្នានោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាក្រសួងបរិស្ថានបានថ្លែងថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងបរិស្ថានបានខិតខំការពារ អភិរក្សធនធានធម្មជាតិនិងសត្វព្រៃ និងគិតគូរពីយន្តការនិរន្តរភាពបរិស្ថាន និងពង្រឹងតួនាទីសហគមន៍មូលដ្ឋានក្នុងការចូលរួមការពារនិងអភរក្សជីវៈចម្រុះដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋាន។ ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងថា៖«ចូលរួមលើកស្ទួយទេសចរណ៍ធម្មជាតិនៅមូលដ្ឋាន គឺចូលរួមកសាងសេដ្ឋកិច្ចមូលដ្ឋាន ធ្វើឱ្យជីវភាពប្រជាសហគមន៍កាន់តែមានភាពល្អប្រសើរ»។

នៅក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា និងលោកជំទាវឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា និងគណៈប្រតិភូបានទស្សនាតំបន់ការពារទេសភាពអន្លង់ព្រីងជាតំបន់ដីសើមដែលសម្បូណ៌ដោយចំណីសម្រាប់សត្វស្លាប។ សត្វស្លាបនៅតំបន់នោះមានចំនួនប្រមាណ ១០០ ប្រភេទរួមនឹងសត្វក្រៀលដែលជាប្រភេទសត្វស្ថិតក្នុងការផុតពូជលើពិភពលោកផងដែរ។ ជាមួយគ្នានោះដើម្បីថ្លែងអំណរគុណជូនមន្ត្រី អាជ្ញាធរ ក្នុងនាមក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានផ្តល់បណ្ណសរសើរសចំពោះការចូលរួមអភិរក្សតំបន់ដីសើម។ ឯកឧត្តម នេត្រ ភក្ត្រា មានប្រសាសន៍ថា៖ «តំបន់ការពារទេសភាពអន្លង់ព្រីងដែលមានទំហំ ២១៧ ហិកតាដែលចាំបាច់យើងត្រូវរួមគ្នាការពារឱ្យបានគង់វង្ស»៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩