យោងតាម​សារព័ត៌មានបរទេស​ នាយករដ្ឋមន្ដ្រីអង់គ្លេសលោក បូរីស ចនសុន បានប្រកាសថា ប្រទេសរបស់លោកនឹងហាមឃាត់ការលក់រថយន្តម៉ាស៊ីនសាំង និងប្រេងម៉ាស៊ូតថ្មីចាប់ពីឆ្នាំ ២០៣៥ តទៅ។ ការប្រកាសរបស់លោក ចនសុន ដែលបានធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ស្តីពីការប្រែប្រួលអាកាសធាតុ COP26 ដែលអង់គ្លេសធ្វើជាម្ចាស់ផ្ទះនេះ បានកាត់បន្ថយចំនួន០៥ឆ្នាំពីកាលបរិច្ឆេទដើម ដែលថា នឹងហាមឃាត់ការលក់រថយន្តទាំងនេះនៅឆ្នាំ ២០៤០ ហើយផែនការថ្មីនេះត្រូវបានរួមបញ្ចូលទាំងរថយន្តកូនកាត់ផងដែរ ។
នាយករដ្ឋមន្រ្តីអង់គ្លេសរូបនេះបាននិយាយថា ការរៀបចំ COP26 គឺជាឱកាសដ៏សំខាន់មួយសម្រាប់អង់គ្លេស និងប្រទេសជាច្រើនទូទាំងពិភពលោក ដើម្បីបង្កើនល្បឿនក្នុងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ ។ លោកបញ្ជាក់ថា ឆ្នាំ២០២០ ត្រូវតែជាឆ្នាំដែលយើងផ្លាស់ប្តូរចំពោះការឡើងកម្ដៅលើពិភពលោក… វានឹងជាឆ្នាំដែលយើងជ្រើសរើសអនាគតកាន់តែស្អាត កាន់តែបៃតងសម្រាប់ទាំងអស់គ្នា ។ ជាមួយគ្នានេះ លោក ចនសុន ក៏នឹងជំរុញឲ្យប្រទេសផ្សេងទៀតចូលរួមជាមួយ អង់គ្លេស ក្នុងការព្យាយាមឆ្ពោះទៅទិសដៅការបំភាយឧស្ម័នសូន្យត្រឹមឆ្នាំ ២០៥០ តាមរយៈការវិនិយោគលើបច្ចេកវិទ្យាកាន់តែស្អាត និងកិច្ចប្រឹងប្រែងការពារជម្រកធម្មជាតិ ។
គួរបញ្ជាក់ផងដែរថា អង់គ្លេសបានសន្យាថា នឹងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឲ្យដល់កម្រិតសូន្យត្រឹមឆ្នាំ ២០៥០ ជាមួយនឹងវិធានការចម្រុះនៃការកាត់បន្ថយ និងការប៉ះប៉ូវការបំពុលខ្យល់ដូចជាការដាំដើមឈើជាដើម ៕​ សម្រួល​អត្ថបទ​ ដោយ​ ឈឹម​ ​ទីណា

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩