ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ បានដឹកនាំក្រុមការងារ តំណាងអង្គ ភាពចំណុះក្រសួង ចូលរួមកិច្ចប្រជុំរបស់គណៈ កម្មាធិការគោល នយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅទីស្តីការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ថ្ងៃ ចន្ទ, 3 កុម្ភៈ, 2020នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ បានដឹកនាំក្រុមការងារ តំណាងអង្គ ភាពចំណុះក្រសួង ចូលរួមកិច្ចប្រជុំរបស់គណៈ កម្មាធិការគោល នយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅទីស្តីការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
កិច្ចប្រជុំនេះ ផ្តោតទៅលើរបៀបវារៈចំនួន០៣ដូចខាងក្រោម៖
១. ពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្ត KPIs សម្រាប់យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ឆ្នាំ២០១៩ ដើម្បីគោរពរាយការណ៍ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី
២. ពិនិត្យវឌ្ឍនភាពនៃការអនុវត្តកិច្ចការកែទម្រង់ (ក) វិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ និង (ខ) វិធានការដែលជាសេចក្តីសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងក្របខណ្ឌ គ.ស.ហ និង
៣. វិធានការកែទម្រង់ក្នុងការធ្វើឱ្យប្រសើរឡើងនូវភាពងាយស្រួលក្នុងការធ្វើធុរៈកិច្ចនៅកម្ពុជា។
តាមរយៈរបៀបវារៈទាំងបីខាងលើ ដោយសារពុំមានពេលវេលាគ្រប់គ្រាន់ ឯកឧត្តមប្រធានអង្គប្រជុំ បាន ស្នើកិច្ចប្រជុំពិភាក្សាតែរបៀបវារៈទី២ និង ទី៣ ជារបៀបវារៈសំខាន់និងប្រញាប់ និងស្នើឱ្យរៀបចំកិច្ច ប្រជុំ ដោយឡែកមួយទៀត នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ពិភាក្សាអំពីរបៀបវារៈទី១។