មន្ទីរបរិស្ថានខេត្តបាត់ដំបង
ថ្ងៃ ចន្ទ, 27 មករា, 2020នៅព្រឹកថ្ងៃចន្ទ ៣កេីត ខែមាឃ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ មន្រ្តីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំសំកុស បានចុះល្បាតក្នុងភូមិសាស្រ្តអូរត្រីរ៉ស់ បានជួបឡដុតធ្យូងមួយកន្លែងមានចំនួន ៩ឡធ្យូង ត្រូវបានកម្លាំងមន្រ្តីឧទ្យានុរក្ស ធ្វើការវាយកំទេចចោលទាំងស្រុង និងកំពុងតាមស៊ើបរកមុខជនល្មើស ដើម្បីធ្វើការពិន័យមិនឱ្យមានការធ្វើឡធ្យូងនៅក្នុងតំបន់ការពារ ជាលើកទីពីរ និងបានរឹបអូសវត្ថុតាងមួយចំនួនដូចជា៖ (១).កាំភ្លើងស្នុកដូងចំនួន០២ដើម (២).ពូថៅ ចំនួន០២ (៣).ខ្សែរអន្ទាក់ចំនួន១០ខ្សែ ដែលស្ថិតក្នុងភូមិកំពង់ល្ពៅ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។ វត្ថុតាងត្រូវបានកម្លាំងឧទ្យានុរក្ស យកមករក្សាទុកនៅស្នាក់ការដែនជម្រកសត្វព្រៃភ្នំសំកុស។