ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់នៅថ្ងៃទី២២ ខែមករា ឆ្នាំ ២០២០ នេះនៅក្នុងអំឡុងនៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាបឋមសិក្សាស្រែអ៊ី និងការ ប្រកាសដាក់ឱ្យដំណើរការគម្រោងអេកូទេសចរណ៍ ស្ថិតនៅក្នុងខេត្តមណ្ឌលគិរីថា ការអភិរក្សវប្បធម៌ និងប្រពៃណីទំនៀមទម្លាប់របស់បងប្អូនជនជាតិដើមភាគតិចបន្ថែមពីលើកិច្ចការពារនិងអភរិក្សធនធាន ធម្មជាតិ គឺដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍ធម្មជាតិដែលជាប្រភពចំណូល បង្កើតសេដ្ឋកិច្ចមូលដ្ឋាន ផ្តល់ចំណូលប្រកបដោយនិរន្តរភាពសម្រាប់សហគមន៍។

សាលាបឋមសិក្សាស្រែអ៊ីត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការនាពេលនេះត្រូវបានកសាងឡើងដោយមានការចូលរួមគាំទ្រថវិកាពីក្រសួងបរិស្ថាននិងអង្គការការីតាសកម្ពុជាដែលទទួលគាំទ្រពីអង្គការការីតាសអាល្លឺម៉ង់។ សាលាបឋមសិក្សានេះត្រូវបានចំណាយថវិកាសាងសង់ប្រមាណ ៩ ម៉ឺន ដុល្លារអាមេរិកក្នុងនោះមានអគារបណ្តុះបណ្តាល អគារសម្រាប់ថែរក្សាសម្ភារ របស់របរវប្បធម៌ប្រពៃណី របស់បងប្អូនជនជាតិដើមភាគតិច មជ្ឈមណ្ឌលសម្រាប់ចែករំលែកចំណេះដឹង និងបង្រៀនដល់បងប្អូន ជនជាតិដើមភាគតិច ឱ្យពួកគាត់ថែរក្សាប្រពៃណីទំនៀមទម្លាប់របស់គាត់ឱ្យបានគង់វង្ស។ ក្នុងបរិវេណ សាលាមានរៀបចំសួនច្បារ និងមានការផ្តល់ទឹកចម្រោះសម្រាប់សិស្សានុសិស្សប្រើប្រាស់ និងមានប្រ ព័ន្ធសូឡាផងដែរ។ ការបង្កើតឱ្យមានសួនបន្លែដើម្បីបណ្តុះបណ្តាលសិស្សានុសិស្សឱ្យចេះដាំបន្លែបង្ការ ផ្សេងៗដើម្បីផ្គត់ផ្គង់ជីវភាព កាត់បន្ថយការពឹងអាស្រ័យទៅលើធនធានធម្មជាតិជាពិសេសការប្រព្រឹត្ត បទល្មើសធនធានធម្មជាតិដូចជាការកាប់ទន្ទ្រានព្រៃ ការបរបាញ់សត្វដោយខុសច្បាប់ជាដើម។

នៅចំពោះមុខប្រជាសហគមន៍ស្រែអ៊ីដែលចាជនជាតិដើមភាគតិច ឯកឧត្តម សាយ សំអាល់ បានថ្លែងថា៖ «ការបង្កើតសាលានៅក្បែរប្រជាសហគមន៍គឺដើម្បីផ្តល់ឱកាសដល់កូនៗប្រជាសហគមន៍ មានឱកាសសិក្សារៀនសូត្រឱ្យចប់ចុងចប់ដើម បង្កើតជម្រើសខ្លួនឯងសម្រាប់ទៅថ្ងៃអនាគត និងដើម្បី ឱ្យបងប្អូនជនជាតិចេះភាសាខ្មែរក្នុងទិសដៅធ្វើសមាហរកម្មឱ្យកាន់តែសកម្មថែមទៀតជាមួយសង្គមជាតិទាំងមូលនិងទទួលបានផលផ្លែផ្កានៃសុខសន្តិភាព និងកំណើនសេដ្ឋកិច្ចរបស់ជាតិយើង»។

ជាមួយគ្នានេះ ក្រសួងបរិស្ថាននិងអង្គការការីតាសកម្ពុជាបានប្រកាសដំណើរការគម្រោងអេកូទេសចរណ៍រយៈពេល ៣ ឆ្នាំ (ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២១) ជូនដល់សហគមន៍ តំបន់ការពារធម្ម ជាតិ ស្រែអ៊ីដែលមានគម្រោងថវិកាចំនួន ២០ម៉ឺនដុល្លារអាមេរិកជាជំនួយរបស់រដ្ឋាភិបាលអាល្លឺម៉ង់ តាមរយៈអង្គការការីតាសកម្ពុជា។ គម្រោងអេកូទេសចរណ៍ត្រូវបានបើកសម្ពោធនៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ ២០២០ ដើម្បីជាប្រយោជន៍ដល់ប្រជាសហគមន៍ដើម្បីបង្កើនចំណូល បង្កើត សេដ្ឋកិច្ច មូលដ្ឋាន កាត់បន្ថយការប្រព្រឹត្តអំពើខុសច្បាប់លើធនធានធម្មជាតិ។ សូមបញ្ជាក់ថា សហគមន៍ តំបន់ការពារធម្មជាតិស្រែអ៊ីមានសក្តានុពលខ្លាំងដោយតំបន់នោះសម្បូណ៌ព្រៃឈើ សម្បូណ៌ដោយ សត្វព្រៃជាពិសេសសត្វក្ងោកដែលជាទីគួរឱ្យទាក់ទាញ។

ទន្ទឹមនឹងការប្រកាសគាំទ្រគម្រោងអេកូទេសចរណ៍នេះ ឯកឧត្តមរដ្ឋ មន្ត្រីបានមានប្រសាសន៍ ថា រាជរដ្ឋាភិបាលកម្ពុជា មានបំណងប្រែក្លាយតំបន់អភិ រក្សដែលមានបច្ចុប្បន្ននេះ ឱ្យទៅជាតំបន់ ទេសចរណ៍ធម្មជាតិដើម្បីឆ្លើយតបនឹងកំណើនឡើងនៃវិស័យ ទេសចរណ៍និងតម្រូវការរបស់ពលរដ្ឋនៅ ក្នុងការដើរកម្សាន្ត។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែង ថាបច្ចុប្បន្ននេះ ទេសចរណ៍ក្នុងស្រុក មានកំណើនឡើងគួរឱ្យកត់សម្គាល់ដោយសារតែប្រជាពលរដ្ឋមានជីវភាព ធូរធារដោយសារតែកំណើន សេដ្ឋកិច្ចជាតិ និងសុខសន្តិភាពគ្របដណ្តប់ទូទាំងប្រទេស។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា មាន ទិសដៅធ្វើយ៉ាងណាឱ្យឱ្យសហគមន៍មានចំណូលបន្ថែម និងបង្កើតជម្រើសថ្មីសម្រាប់ការប្រកប មុខរបរចិញ្ចឹមជីវិតដើម្បីកាត់ផ្តាច់ពីការពឹងអាស្រ័យលើអនុផលព្រៃឈើដែលជាទម្លាប់មានពីយូរលង់ណាស់មកហើយរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋានដោយបង្កើតមុខរបរថ្មីបម្រើឱ្យវិស័យអេកូទេសចរណ៍ ព្រមទាំងការបណ្តុះបណ្តាលសហគមន៍ឱ្យចេះគ្រប់គ្រង និងការចិញ្ចឹមសត្វផ្គត់ផ្គង់ទីផ្សារ ការដាំដំណាំរួមផ្សំផ្សេងទៀតមានបន្លែបង្ការសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃខ្លួនឯងផង និងសម្រាប់បម្រើ សេវាកម្មដល់ភ្ញៀវទេសចរដែលទៅទស្សនាកម្សាន្តនៅក្នុងតំបន់សហគមន៍របស់ពលរដ្ឋផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា៖«ក្រៅពីសុខសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជាមាននៅ ពេលនេះ ធ្វើយ៉ាងណា យើងនាំគ្នាជួយជំរុញនិងបង្កើនការអភិវឌ្ឍសហគមន៍មូលដ្ឋាន»។ ឯកឧត្តមរដ្ឋ មន្ត្រីបានបង្ហាញក្តីសង្ឃឹមថាជាមួយ នឹងគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រជា សហគមន៍នឹងមានជីវភាពរីកចម្រើននាអនាគត។

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩