មន្ទីរបរិស្ថានខេត្ដព្រះវិហារ
ថ្ងៃ ចន្ទ, 13 មករា, 2020ថ្ងៃចន្ទ ៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ការិយាល័យដែនជម្រកសត្វព្រៃព្រៃឡង់ បឹងពែរ និងប្រជាសហគមន៍តំបន់ការពារធម្មជាតិចំនួន សរុបចំនួន ៣០នាក់ បានចូលរួមប្រជុំជាមួយក្រុមការងារគម្រោងព្រៃឡង់បៃតង ដើម្បីទទួលបានការណែនាំអំពី របៀបរៀបចំផែនការល្បាតប្រចាំខែ ប្រព័ន្ធទូទាត់ថវិកាល្បាត ការធ្វើរបាយការណ៍ ការប្រើប្រាស់ឧបករណ៍ GPS លើទូរសព្ទដៃ ការប្រើ Timestamp Camera និងការកត់ត្រាទិន្នន័យចូលសៀវភៅ SMART (Spatial Monitoring And Reporting Tools) ដែលកិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅទីចាត់ការស្រែវាល ដែលមានអ្នកចូលរួមសរុប ២៥នាក់។
នាថ្ងៃដដែរនោះ មន្រ្តីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃព្រះរកាឆែប
បានចូលរួមជាមួយបណ្តាញសហគមន៍ ចំនួន ១២១នាក់ និងព្រះសង្ឃ ០៨អង្គ ក្រុមយុវជនចំនួន០៤នាក់ បានចូលរួមប្រារព្ធកម្មវិធីបុណ្យបំបួសព្រៃឈើ នៅក្នុងដែនជម្រកសត្វព្រៃព្រះរកា ស្ថិតនៅភូមិក្តុល ឃុំម្លូរព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ។