ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានចូលរួមជាអធិបតីកម្មវិធីស្រឡាញ់បរិស្ថានរៀបចំឡើងដោយក្រុមនិស្សិតស្ម័គ្រចិត្តមកពីប្រទេសកូរ៉េខាងត្បូង និងសិស្សានុសិស្សនៅសាលាបឋមសិក្សាព្រែកព្នៅ
ថ្ងៃ ចន្ទ, 13 មករា, 2020នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២០ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានចូលរួមជាអធិបតីកម្មវិធីស្រឡាញ់បរិស្ថានរៀបចំឡើងដោយក្រុមនិស្សិតស្ម័គ្រចិត្តមកពីប្រទេសកូរ៉េខាងត្បូង និងសិស្សានុសិស្សនៅសាលាបឋមសិក្សាព្រែកព្នៅ។ កម្មវិធីស្រឡាញ់បរិស្ថានដែលមានសកម្មភាពដាំដើមឈើក្នុងបរវេណសាលា និងការសម្អាតអនាម័យបរិស្ថាន និងការបញ្ជ្រាបចំណេះដឹងពីបរិស្ថានជូនដល់សិស្សានុសិស្ស។ ឯកឧត្តម នេត្រ ភក្ត្រា បានវាយតម្លៃថាសកម្មភាពដែលរៀបចំដោយយុវជនស្ម័គ្រចិត្តកូរ៉េនេះពិតជាបានចូលរួមចំណែកក្នុងការកែប្រែឥរិយាបថប្អូនៗសិស្សានុសិស្សនៅសាលាបឋមសិក្សាព្រែកព្នៅនេះឱ្យកាន់តែគោរពនិងស្រឡាញ់បរិស្ថានកាន់តែខ្លាំងឡើង។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ដានក៏បានជំរុញឱ្យសិស្សានុសិស្សចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថានទាំងនៅសាលា និងនៅតាមគេហដ្ឋានរៀងៗខ្លួនដោយចាត់ទុកគ្រប់កន្លែងទាំងអស់ជាផ្ទះរបស់ខ្លួនដែលត្រូវនាំគ្នាចូលរួមសម្អាត។