មន្ទីរបរិស្ថានខេត្ដព្រៃវែង
ថ្ងៃ ចន្ទ, 6 មករា, 2020ថ្ងៃច័ន្ទ ១២កើត ខែ បុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ មន្ទីរបរិស្ថានខេត្តព្រៃវែង ដោយមានការសំណូមពរពីលោកស្រីនាយិកានៃសាលាបឋមសិក្សាសម្តេចតេជោហ៊ុន សែន ព្រៃវែងក្រុង ក៏ដូចជាផែនការសកម្មភាពឆ្នាំ២០២០ របស់មន្ទីរបរិស្ថានខេត្ត បានរៀបចំផ្សព្វផ្សាយ អនុក្រឹត្យលេខ១១៣ និង១៦៨ ស្តីពីការកាត់បន្ថយថង់ប្លាស្ទិក និងសំរាមសំណល់រឹងទីប្រជុំជន និងបានផ្តល់ជាមេរៀន ឯកសារ ព័ត៌មាន និងProjector ១គ្រឿង សម្រាប់ឧបត្ថម្ភសាលា ដើម្បីផ្សព្វផ្សាយបន្ត ឲ្យបានគ្រប់ថ្នាក់ក្នុងសាលា ក្នុងគោលបំណងចង់ឱ្យសាលាក្លាយជាសាលាមេត្រីបរិស្ថាននាពេលខាងមុខ។