នៅព្រឹក​ ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩​ ឯកឧត្តម​ សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ បានដឹកនាំគណៈប្រតិភូ​ ដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ ដើម្បីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ និងអតីតយុទ្ធជន យុទ្ធនារី ដែលបានបាត់បង់ជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម «ប៉ុល ពត» នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក រាជធានីភ្នំពេញ។

ការគោរពវិញ្ញាណក្ខន្ធ ជនរងគ្រោះដែលបានបាត់បង់ជីវិត នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ក្នុងគោលបំណងបណ្ដុះស្មារតី យុវជនខ្មែរជំនាន់ក្រោយ ឱ្យចេះស្រឡាញ់ជាតិ មាតុភូមិ ស្រឡាញ់សន្តិភាព និងចេះសាមគ្គីគ្នាជាធ្លុងមួយ នៅគ្រប់កាលៈទេសៈ ជាពិសេសស្គាល់ច្បាស់ ពីប្រវត្តិសាស្ត្រដ៏ជូរចត់ ដែលបានកើតឡើង ចំពោះប្រជាជនកម្ពុជា នៅក្នុងរបបប្រល័យពូជសាសន៍ «ប៉ុល ពត» ដែលជាសម័យមួយដ៏ខ្មៅងងឹត បានកាប់សម្លាប់ប្រជាជន និងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ បំផ្លាញខ្ទេចខ្ទីអស់នូវហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស និងបានធ្វើឱ្យប្រជាជនស្លាប់ ដោយការអត់ឃ្លានអស់រាប់លាននាក់ ក្នុងរយៈពេលតែ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ​។
ក្នុងនាមយេីង​ ជាយុវជនជំនាន់ក្រោយ​ ត្រូវចងចាំពីប្រវត្តិសាស្រ្តរបស់ខ្លួន បង្ការការវិលត្រឡប់នៃសង្រ្គាម និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងនាមជាជាតិសាសន៍ដ៏រឹងមាំ​ និងរស់រវេីក។

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩