សារចរស្តីពីវិធានការ ទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ
ថ្ងៃ ព្រហស្បតិ៍, 2 មករា, 2020រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី២ ខែមករា ឆ្នាំ ២០២០ នេះ បានចេញសារចរស្តីពីវិធានការ ទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ។ សារចរដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាធ្វើឡើងដើម្បីគ្រប់គ្រប់ទីតាំងប្រភពបំពុលខ្យល់ ឱ្យបានកាន់តែប្រសើរសំដៅធានាសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងកែលម្អ សោភ័ណភាពនៅតាមរាជធានី ខេត្ត។ ស្ថាប័នរាជរដ្ឋាភិបាល និងវិស័យឯកជនបានរួមសហការគ្នា ចូលរួមគំនិតយោបល់ផ្សេងៗដើម្បីតាក់
តែងនិងរៀបចំសារាចរស្តីវិធានការទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈនេះឡើង។