ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានជំរុញឲ្យមន្ត្រីពាក់ព័ន្ធសហការគ្នា យកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈម ជូនប្រជាពលរដ្ឋ ជាពិសេសគឺការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ​ របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅធ្វើឲ្យប្រជាពលរដ្ឋមានការទុកចិត្ត ជឿជាក់ និងគាំទ្ររាជរដ្ឋាភិបាល។ ការលើកឡើងដូចនេះ បានធ្វើឡើងក្នុងពេលឯកឧត្តម អ៊ាង សុផល្លែត អញ្ជើញចូលរួមជាអធិបតីនៃកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាថ្ងៃអង្គារ ៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ នៅសាលាស្រុកអូររាំងឪ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អនុប្រធាន សមាជិកក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុក អភិបាល​ អភិបាលរងស្រុក ព្រមទាំងសមាជិកក្រុមប្រឹក្សាស្រុកនិងមូលដ្ឋានជាច្រើនរូបផងដែរ។ ក្នុងកិច្ចប្រជុំខាងលើ រដ្ឋបាលស្រុក បានរាយការណ៍ពីលទ្ធផលនៃការដោះស្រាយបញ្ហាមួយចំនួន ជម្រាបជូនគណៈអធិបតី ព្រមទាំងបានលើកឡើងពីបញ្ហានៅសេសសល់មួយចំនួន ដែលមិនទាន់បានដោះស្រាយជូនប្រជាពលរដ្ឋ មានដូចជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងការថែទាំសុខភាព ការងារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមជាដើម។ ដើម្បីជំរុញការដោះស្រាយបញ្ហាទាំងឡាយដែលនៅសេសសល់នោះ ក្រុមការងារថ្នាក់ជាតិ ដែលប្រកាសនៅថ្ងៃនេះ នឹងបន្តធ្វើ និងធ្វើឲ្យកាន់តែល្អ ដល់មូលដ្ឋាន និងឆ្លើយតប នឹងតម្រូវការរបស់ប្រជាពលរដ្ឋ​ ។​ ឯកឧត្តម​ អ៊ា​ង​ សុផល្លែតបានលើកទឹកចិត្តឲ្យក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានចូលរួមពិនិត្យ​ និងតាមដានការអនុវត្តយុទ្ធសាស្រ្តចតុកោណ​ប្រកបដោយប្រសិទ្ធភាពត្រូវផ្អែកលើ

១-ធ្វើវេទិកាសាធារណៈ ដើម្បីពិនិត្យបញ្ហា និង លើកគោលដៅពិភាក្សាឲ្យបានច្បាស់លាស់ជាក់ស្តែង  និងដោះស្រាយប្រកបដោយប្រសិទ្ធភាព
២-ចុះដោយផ្ទាល់ ផ្សារភ្ជាប់ និងពង្រឹងទំនាក់ទំនង រវាងមន្រ្តីជំនាញជាមួយប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋាន ដោយទឹកចិត្តស្រលាញ់ចេញពីបេះដូង ក្នុងនាមជាមន្រ្តីល្អបំរើរាស្រ្ត ក្តាប់ឲ្យបានតំរូវការពិតប្រាកដ សំខាន់របស់ពួកគាត់ និងផ្សព្វផ្សាយពីសមិទ្ធិផលកិច្ចខិតខំប្រឹងប្រែង​ របស់ រាជរដ្ឋាភិបាល​ ជាពិសេសការរៀបចំវេទិកាសាធារណៈត្រូវមានការចូលរួមគ្រប់សមាសភាពពាក់ពទ្ធ័ទាំងអស់ ទាំងសហគមន៍​ សមាគម អង្គការ សង្គមស៊ីវិលផ្សេងៗ និង ប្រជាពលរដ្ឋមូលដ្ឋានផ្ទាល់។​ ឯកឧត្តម អ៊ាង សុផល្លែត មានប្រសាសន៍លើកទឹកចិត្តដល់ រដ្ឋបាលស្រុក ក្រុមការងារថ្នាក់ជាតិ មន្ទីរជំនាញ និងមន្ត្រីតាមមូលដ្ឋានរបស់ស្រុក យកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ​ និងត្រូវខិតខំចុះផ្ទាល់ដល់គ្រួសារប្រជពលរដ្ឋ និងខិតខំដោះស្រាយសេវា​ សំណូមពរឲ្យបានល្អ និងធ្វើឲ្យមានប្រសិទ្ធភាព។

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩