នេះជាលេីកទី១​ ដែលអគ្គនាយកដ្ឋានចំណេះដឹនិងព័ត៌មានបរិស្ថាន​ រៀបចំវិបស្សនាការងារនៅខេត្តមណ្ឌលគិរី​ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ​ ភក្រ្តា​ រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ និងមានវត្តមានចូលរួម​ ឯកឧត្តម​ ជួប​ ប៉ារីស៍ អគ្គនាយក​នៃអគ្គនាយកដ្ឋាន​ចំណេះដឹង​និង​ព័ត៌មាន​បរិស្ថាន​ ឯកឧត្ដម​ លោក​ជំទាវ​ លោក​ លោក​ស្រី​ ជាថ្នាក់ដឹកនាំ​ និងមន្រ្តីរាជការក្រសួងបរិស្ថានជាច្រេីននាក់។

ក្នុងឱកាសបើកសិក្ខាសាលាវិបស្សនា ឯកឧត្តម​ ជួប​ ប៉ារីស៍ បានបញ្ជាក់ថា ការធ្វើវិបស្សនានេះ ក្នុង គោល បំណងដើម្បី ១) ពិនិត្យវឌ្ឍនភាពការងារ និងលេីកជាទសដៅយុទ្ធសាស្ត្រអនុវត្តន៍បន្តសម្រាប់ អគ្គនាយកដ្ឋាន​ ២) ដើម្បីផ្តល់ឱកាសដល់មន្ត្រី​ បានជួបជុំគ្នា ដើម្បី បង្កើនចំណងមិត្តភាព និងសាមគ្គីភាព។

ឯកឧត្តម​ នេត្រ​ ភក្រ្តា​ បានវាយតម្លៃខ្ពស់ចំពោះ​ ការខិតខំប្រឹង​ប្រែងរបស់អគ្គនាយកដ្ឋាន​ ក្នុងការចូលរួមអបរំ​ ផ្សព្វផ្សាយ​ដេីម្បីផ្លាស់ប្តូរការគិតវិជ្ជមានចំពោះបរិស្ថាន។

ឯកឧត្ដម​ រដ្ឋលេខាធិការ​ បានលេីកទឹកិត្តឱ្យមន្រ្តីបន្តការងារបន្ថែមទៀត​ដេីម្បីសម្រេចគោលដៅសំដៅធានាឱ្យបាននូវប្រសិទ្ធភាពការងារ ក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព ដើម្បីភាពសុខដុមរមនារបស់ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ជំនាន់។

សូមបញ្ជាក់ថា​បស្សនាការងារ​ រៀបចំឡេីងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៧-២៩ខែធ្នូឆ្នាំ២០១៩​នៅខេត្តមណ្ឌលគិរី​ ដោយមានកម្មវិធីកិច្ចពិភាក្សា​ ពិសាអាហារសាមគ្គី​ និងការធ្វេីទស្សនកិច្ចសិក្សានៅតាមតំបន់ការពារធម្មជាតិនានាផងដែរ។

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩