ទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្ដម សូត យា អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍​វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) សម្រាប់គម្រោង​ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតាខ្មៅ ដែលមានទីតាំង ស្ថិតនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(ម្ចាស់គម្រោង) និងសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង ដោយក្រុមហ៊ុនទីប្រឹក្សា SUSTINAT GREEN CO., LTD.។

កិច្ចប្រជុំនេះ​ មានសមាសភាពចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព អគ្គាធិការដ្ឋាន ទីប្រឹក្សាអមក្រសួង ជំនួយការអមក្រសួង នអន្តរក្រសួង​ពាក់ព័ន្ធ​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) តំណាងរដ្ឋបាលខេត្តកណ្តាល មន្ទីរបរិស្ថាន ខេត្តកណ្តាល និងតំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន តំណាងម្ចាស់គម្រោង និងក្រុមហ៊ុន​ទីប្រឹក្សា​ សរុបចំនួន​ ៣២នាក់។

ជារួម​ អង្គប្រជុំ​ បានទទួលលទ្ធផល​ ដូចខាងក្រោម៖
1- គាំទ្រលើគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតាខ្មៅនេះ
2- ម្ចាស់គម្រោង​ ត្រូវគ្រប់គ្រងសំណល់រឹង-រាវ ឱ្យបានត្រឹមត្រូវស្របតាមអនុក្រឹត្យលេខ ១១៣ និង២៣៥ និងត្រូវរៀចំផែនការទុកដាក់​សំណល់ភក់ចេញពីអាងប្រព្រឹត្តិកម្ម
3- ម្ចាស់គម្រោង​ ត្រូវពន្លឿនបញ្ចប់ការសាងសង់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ​ ឱ្យបានមុនដើម ឆ្នាំ២០២១ និងក្រុមហ៊ុនទីប្រឹក្សាត្រូវកែសម្រួលបន្ថែមនូវស្ថិតិជនជាតិអ៊ីស្លាមដែលរស់នៅជិតទីតាំងគម្រោង
4- ស្នើម្ចាស់គម្រោងពិចារណាលើកផែនការបន្ថែមការផ្គត់ផ្គង់ទឹកស្អាត​ចំនួន ៤សង្កាត់ថ្មីផ្សេងទៀត
5- ស្នើម្ចាស់គម្រោង​ ត្រូវរកទីតាំងដើម្បីបំពាក់ក្បាលបូមទឹកសម្រាប់ឡាន​ពន្លត់អគ្គិភ័យ
6- ម្ចាស់គម្រោង​ ត្រូវសហការល្អជាមួយអាជ្ញាធរដែនដី
7- ម្ចាស់គម្រោង​ ត្រូវសហការជាមួយក្រុមហ៊ុនទីប្រឹក្សា ដើម្បីកែសម្រួលរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងនេះ​ ស្របតាមស្មារតីអង្គប្រជុំ​៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩