នៅទីស្តីការក្រសួងបរិស្ថាននាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០១៩ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានដឹកនាំកិច្ចប្រជុំដើម្បីពង្រឹងប្រសិទ្ធភាពបន្ថែមក្នុងការគ្រប់គ្រងព័ត៌មាន និងការផ្សព្វផ្សាយបញ្ជ្រាបចំណេះដឹងបរិស្ថានជូនដល់សាធារណជនដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃ អគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន និងប្រធាន និងអនុប្រធានមន្ទីរបរិស្ថាន និងមន្ត្រីនៃការិយាល័យចំណេះដឹងនិងព័ត៌មានបរិស្ថានមកពីបណ្តាខេត្តរាជធានីទាំង ២៥។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនងរវាងស្ថាប័នអង្គភាពនិងប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាការផលិតនិងផ្សព្វផ្សាយព័ត៌មានជូនដល់សាធារណជន ព្រមទាំងការបញ្ជ្រាបចំណេះដឹងបរិស្ថានដល់ប្រជាពលរដ្ឋ។ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា ក្រសួងបរិស្ថានមានទិសដៅបញ្ជ្រាបចំណេះដឹងបរិស្ថាន បំផុសស្មារតី ប្រជាពលរដ្ឋឱ្យចូលរួម និងប្រតិបត្តិមេត្រីភាពបរិស្ថានឱ្យបានកាន់តែទូលំទូលាយ និងប្រែក្លាយពីចំណេះដឹងទៅជាការប្រតិបត្តិ ចូលរួមជាមួយក្រសួងបរិស្ថានដើម្បីបុព្វហេតុកិច្ចគាំពារបរិស្ថាន ការការពារនិងគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព។
ជាមួយគ្នានេះដែរ ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានមានប្រសាសន៍ថា ការជួបជុំនៅថ្ងៃនេះមានគោលបំណងសំខាន់ ក្រៅពីការផ្តល់ជូននូវកាមេរ៉ាថត និងសម្ភារៈបច្ចេកទេសថតសម្រាប់បង្កើនប្រសិទ្ធិភាពការងារ និងផ្តិតយកនូវរូបភាពសក្តានុពលតំបន់អេកូទេសចរណ៍នានា។ ឯកឧត្តមអគ្គនាយកមានគោលបំណងជួបជុំសំណេះសំណាល ផ្លាស់ប្តូរមតិយោបល់ និងលើកឡើងនូវបញ្ហាប្រឈមនានាដែលបានអនុវត្តកន្លងមកលើផ្នែកអប់រំចំណេះដឹង និងផ្សព្វផ្សាយព័ត៍មានបរិស្ថាន រវាងនាយកដ្ឋានជំនាញ និងថ្នាក់ក្រោមជាតិដើម្បីជម្រុញប្រសិទ្ធិភាពការងារអោយកាន់តែប្រសើរឡើង រួមចំណែកក្នុងកិច្ចគាំពារបរិស្ថាន ការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព។

គួរបញ្ជាក់ថា មន្ទីរបរិស្ថានរាជធានីខេត្តទាំង ២៥ ទទួលបាន នូវ កាមេរ៉ាថត និងសម្ភារៈបច្ចេកទេសថតម្នាក់១ឈុត ដោយឡែកនាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយបរិស្ថាន ក្រសួងបរិស្ថាន ទទួលបាននូវឧបករណ៍សម្ភារ:បច្ចេកទេសសម្រាប់Live ព័ត៌មានតាមបណ្តាញសង្គម១ឈុត ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន។

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩