នៅក្នុងឱកាសជិតបំណាច់ឆ្នាំថ្មី ឆ្នាំសកល២០១៩ ឈានចូល២០២០ ខាងមុខនេះ ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានចំណុះក្រសួង និងមន្រ្តីរាជការ នៃក្រសួងបរិស្ថាន បានមូលមតិគ្នា ចូលរួមអបអរសាទរ និងគោរពជូនពរបវរសួស្តី ជូនចំពោះឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។
នៅក្នុងឱកាសប្រកបដោយបរិយាកាសសប្បាយរីករាយនេះ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណ និងមានប្រសាសន៍ផ្តាំផ្ញើរថា នេះជាមោទនភាពសម្រាប់យើងទាំងអស់គ្នា ក្នុងនាមជាថ្នាក់ដឹកនាំ និងជាសហការីរបស់ក្រសួងបរិស្ថាន ដែលបានខិតខំទាំងអស់គ្នា ក្នុងបុព្វហេតុបរិស្ថាន ស្តែងចេញនូវលទ្ធផលការងារ និងវឌ្ឍភាពក្នុងវិស័យបរិស្ថានតាមរយៈកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ ។ តាមរយៈផ្លែផ្កានៃសុខសន្តិភាព ស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច បានធ្វើអោយប្រជាជនកម្ពុជាកែប្រែឥរិយាបទ និងផ្នត់គំនិតវិជ្ជមានចំពោះបរិស្ថាន ដែលបង្កលក្ខណៈអោយវិស័យបរិស្ថាន កាន់តែដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍន៍ សង្គម និង សេដ្ឋកិច្ចកម្ពុជា។យើងទាំងអស់គ្នាត្រូវទទួលស្គាល់ថា របត់នៃបរិស្ថានកម្ពុជាបានកំពុងធ្វើដំណើរទៅមុខ ប្រកបដោយភាពជឿជាក់ និងកាន់តែប្រសើរដរាបណាសេដ្ឋកិច្ច និងជីវភាពប្រជានជនយើងនៅតែល្អប្រសើរ។ជាចុងបញ្ចប់ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជូនពរចំពោះថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានចំណុះក្រសួង និងមន្រ្តីរាជការ នៃក្រសួងបរិស្ថានទាំងអស់ សូមទទួលបាននូវសុខភាពល្អ សុភមង្គលក្នុងក្រុមគ្រួសារ និង ជោគជ័យគ្រប់ភារកិច្ចការងារ។

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩