នៅថ្ងៃពុធ-ព្រហស្បតិ៍ ៧-៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.​២៥៦៣ ត្រូវនឹងថ្ងៃទី១៨-១៩ ខែធ្នូ ឆ្នាំ២០១៩ នៅខេត្ដមណ្ឌល​គិរី គម្រោង «ការកាត់បន្ថយភាពងាយរងគ្រោះនៃជីវភាព​របស់ប្រជាជនកម្ពុជានៅជនបទតាមរយៈការពង្រឹងការធ្វើផែនការ​ប្រែប្រួលអាកាសធាតុនៅថ្នាក់ក្រោម​ជាតិ និងការអនុវត្ដសកម្មភាព​អាទិភាព(SRL)» ក្រោមកិច្ចសហការរវាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ជាមួយលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និង UNDP បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំង និងចែករំលែកចំណេះដឹងស្តីពី «ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុនៅថ្នាក់ក្រោមជាតិ»។ សិក្ខាសាលានេះមានគោលបំណង ១) ធ្វើបច្ចុប្បន្នភាព និងវឌ្ឍនភាពគម្រោង ២) ឆ្លុះបញ្ចាំងលទ្ធផលនៃការអនុវត្ដ ឆ្នាំ២០១៩ និង៣) ចែករំលែកចំណេះដឹង និងមេរៀនបទពិសោធន៍ដល់សិក្ខាកាម។ សិក្ខាសាលានេះមានអ្នកចូលរួមប្រមាណ១០០នាក់ មកពីស្ថាប័នពាក់ព័ន្ធនានា ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ក្រុមប្រឹក្សាឃុំ/សង្កាត់ និងតំណាងក្រុមកសិករមកពីតាមតំបន់គោលដៅនៃខេត្ដសៀមរាប និងខេត្ដកំពង់ធំ។ ឯកឧត្ដម ទិន ពន្លក អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានចែករំលែកនូវខ្លឹមសារសំខាន់ៗដែលឯកឧត្ដមប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងនៅក្នុងCOP25 ពិសេសគឺការទាមទារឱ្យបណ្តាប្រទេសអភិវឌ្ឍន៍បន្តនិងបង្កើនផ្តល់មូលនិធិដល់ប្រទេសក្រីក្រនិងងាយរងផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ និងសារៈសំខាន់នៃសុខសន្តិភាព ស្ថេរភាពនិងការអភិវឌ្ឍ ដែលនាំឱ្យប្រទេសកម្ពុជាមានឱកាសគិតគូរដល់ការងារប្រែប្រួលអាកាសធាតុ និងបរិស្ថាន។ ឯកឧត្ដមក៏បានផ្តល់នូវទស្សនទានសំខាន់ៗមួយចំនួនរួមមាន៖ ការគិតគូរពីការកសាងស្ថាប័នក្រោយពីគម្រោងបញ្ចប់ដើម្បីធានានិរន្តរភាពការងារ ការបង្កើតជម្រើស​នានាសម្រាប់បង្កើនប្រភពចំណូលក្រៅពីវិស័យកសិកម្ម ការកសាងសមត្ថភាព បច្ចេកវិទ្យាតាមរយៈ ការជ្រើសរើសពូជ​សមស្រប ការបង្កើនផលិតភាព ការពង្រឹងសមត្ថភាពសហគមន៍ ការទទួលបានព័ត៌មានឧតុនិយម សមត្ថភាពធ្វើផែនការ និងការ​បង្កើនតួនាទីអាជ្ញាធរមូលដ្ឋាន ឱ្យកាន់តែប្រសើរដើម្បីឆ្លើយតបទៅនឹង​ការប្រែប្រួលអាកាសធាតុ។

  

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩