នៅព្រឹកថ្ងៃ ព្រហស្បត្តិ៍ ១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នេះ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ និងជាប្រធានគណកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា”ស្រ្តី និងបរិស្ថាន” នៅទីរួមខេត្តកំពង់ធំ ដោយមានការចូលរួមពីឯកឧត្តម ស៊ឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការ និងប្រធានក្រុមការងារយុវជន ក្រសួងបរិស្ថាន លោកជំទាវ ព្រុំ សុភី អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសយេនឌ័រ និងកុមារតូច ក្រសួងបរិស្ថាន ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ និងសមាជិកសមាជិកាក្រុមការងារស្រ្តី យុវជន យេនឌ័រ និងកុមារតូចក្រសួងបរិស្ថានផងដែរ។លោកជំទាវបានមានប្រសាសន៍ថា សិក្ខាសាលានាឱកាសនេះ ជាជួបជុំពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបតិ្តការរវាងបណ្តាញក្រុមការងារទាំង៤ ដើម្បីពិនិត្យលើការអនុវត្តការងារកន្លងមក បញ្ហាប្រឈម និងផែនការសកម្មភាពថ្មីៗបន្ថែមទៀតសម្រាប់អនុវត្តឆ្នាំ២០២០ ជាពិសេសទស្សនកិច្ចសិក្សាស្វែងយល់ផ្ទាល់បទពិសោធន៍របស់សហគ្រិនជោគជ័យជាស្រ្តីនៃសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំដែលឆ្លុះបញ្ចាំងពីគំនិតច្នៃប្រឌិត ឆន្ទៈតស៊ូ ការចែករំលែកភាពជាអ្នកដឹកនាំ និងភាពខ្លាំងរបស់ស្រ្តី។ជាមួយគ្នានេះដែរគណៈប្រតិភូក៏បានទស្សនានូវទិដ្ឋភាពនៅប្រាសាទសំបូរព្រៃគុហ៍ ដែលផ្សារភ្ជាប់ស្រ្តី និងបរិស្ថាន បង្កប់នូវគំនិតអប់រំពីតម្លៃដ៏មហាសាលនៃសម្បត្តិបេតិកភណ្ឌ វប្បធម៌ ធនធានធម្មជាតិរបស់យើងផងដែរ។ លោកជំទាវ ក៏បានចែករំលែក និងរំលឹកឡើងវិញ នូវសមិទ្ធិផលការងារដែលបានអនុវត្តកន្លងមក ក្នុងការលើកម្ពស់សុខមាលភាព ជីវភាព ការអនុវត្តនូវគោលនយោបាយគាំពារមន្រ្តីរាជការក្រសួងបរិស្ថាន ការបណ្តុះបណ្តាចំណេះដឹង និងជំនាញសំខាន់ៗដែលពាក់ពទ្ធ័ដល់មន្រ្តីរាជការជាស្រ្តី ដើម្បីជាធាតុចូលសំខាន់ៗក្នុងកិច្ចពិភាក្សាក្នុងអង្គសិក្ខាសាលាអោយកាន់តែផុលផុសថែមទៀត។គួរបញ្ជាក់ថា៖សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន បង្កើតឡើង ក្នុងគោលបំណងស្នូលសំខាន់២គឺ លើកកម្ពស់សុខមាលភាព ជីវភាពមន្រ្តីរាជការក្រសួងបរិស្ថានតាមរយះការអនុវត្តនូវគោលនយោបាយគាំពារមន្រ្តីរាជការក្រសួងបរិស្ថានទាំង១១ចំនុច ដើម្បីរួមចំណែកសម្រេចបាននូវគោលដៅ និងផែនការយុទ្ធសាស្រ្តរួមក្នុងកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវចម្រុៈ និងការអភិវឌ្ឍដោយចីរភាព ។

 

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩