ឯកឧត្តម​ សៅ​ សុភាព​ ទទួល​ជួបពិភាក្សាការងារ​ ជាមួយ​ប្រតិភូ​សភាខេត្ត​ហ្វូជាន​ ប្រទេស​ចិន​

នាថ្ងៃព្រហស្បតិ៍ ០១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសំណេះសំណាលជាមួយ លោកស្រី ឡី ជូនម៉ី Lei Chunmei សមាជិកអចិន្ត្រៃយ៍សភាខេត្ត ហ្វូ ជាន (Fuijian) នៃសាធារណរដ្ឋប្រជាមានិតចិន នាទីស្តីការក្រសួងបរិស្ថាន។ ជំនួបនេះរៀបចំឡើងក្នុងគោលបំណង សិក្សាស្វែងយល់បន្ថែម ដើម្បីធ្វើយ៉ាងណាឱ្យកិច្ចសហប្រតិបត្តិការរវាង ក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណរដ្ឋប្រជាមានិតចិន ក៏ដូចជាខេត្ត ហ្វូ ជាន និងក្រសួងបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា កាន់តែល្អប្រសើរ។
ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ បានបង្ហាញអំពីកិច្ចសហប្រតិបត្តិការដ៏ល្អកន្លងមក រវាង សាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា ជាពិសេសលើវិស័យបរិស្ថានមានដូចជា៖
១. MOU ការរវាង ក្រសួងអេកូឡូស៊ី និងបរិស្ថាន និងក្រសួងបរិស្ថាន នាទីក្រុងប៉េកាំង ក្នុងឆ្នាំ២០១៥
២. MOU ក្នុងខែតុលា ឆ្នាំ២០១៨ បង្កើតការិយាល័យកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន នាទីស្តីការក្រសួងបរិស្ថាន
៣. ជំនួយឧបត្ថម្ភឧបករណ៍វិភាគគុណភាពខ្យល់ , ភ្លើងបំភ្លឺផ្លូវដោយផ្ទាំង Solar , កង់ប្រើអាគុយ ..ជាដើម
លោកស្រី ឡី ជូនម៉ី Lei Chunmei ក៏បានជម្រាបផងដែរថាសាធារណរដ្ឋប្រជាមានិតចិន និង
ព្រះរាជាណាចក្រកម្ពុជា មានទីតាំងភូមិសាស្ត្រក្បែរគ្នា និងមានសម្ព័ន្ធមិត្តជាមួយគ្នាជាប្រវត្តិសាស្ត្រដ៏ យូរលង់មកហើយ រីឯខេត្ត ហ្វូ ជាន (Fuijian) ក៏ជាខេត្តអភិរក្សបរិស្ថានលេខ ១ ទូទាំងប្រទេសចិនផងដែរ។ លោកស្រី ក៏មានការស្នើសុំឱ្យប្រតិភូក្រសួងបរិស្ថានបានអញ្ជើញទៅ ទស្សនកិច្ចនៅខេត្ត ហ្វូ ជាន ដើម្បីសិក្សាស្វែងយល់ ក៏ដូចជាបានធ្វើការផ្លាស់ប្តូរបទពិសោធន៍ផ្ទាល់ ទៅលើកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការគ្រប់គ្រងធនធានធម្មជាតិ។
ឯកឧត្តម សៅ សុភាព ថ្លែងអំណរគុណ និងមានសេចក្តីសោមន្សរីករាយ នឹងពាំនាំការស្នើនេះជូន ឯកឧត្តមរដ្ឋមន្ត្រី ជ្រាបផងដែរ។

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩