មន្ត្រីក្រសួងបរិស្ថា​ន​ បានចូលរួមចែករំលែក​បទពិសោធន៍របស់កម្ពុជាពាក់ព័ន្ធនឹងការបញ្ជ្រាប​ភាពធន់នឹងអាកាសធាតុទៅក្នុងផែនការអភិវឌ្ឍន៍នៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងកិច្ចប្រជុំពិភាក្សាថ្នាក់តំបន់ស្ដីពី ការប្តេជា្ញ តម្លាភាព និងមហិច្ឆិតានៃ​សកម្មភាពអាកាសធាតុនៅតំបន់អាស៊ី អាគ្នេយ៍។
………………………………………
កាលពីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ លោក​ ហេង ចាន់ធឿន អនុប្រធាននាយកដ្ឋានប្រែប្រួលអាកាស​ធាតុ និងលោកស្រី ភឿក រាសី អនុប្រធានការិយាល័យនៃនាយកដ្ឋានប្រែប្រួលអាកាសធាតុ​បានចូលរួមចែករំលែកបទពិសោធន៍របស់កម្ពុជា​ពាក់ព័ន្ធនឹងការ​បញ្ជ្រាបភាពធន់នឹងអាកាសធាតុទៅក្នុងផែនការអភិវឌ្ឍន៍នៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងកិច្ចប្រជុំពិភាក្សាថ្នាក់តំបន់ស្ដីពីការប្តេជា្ញ តម្លាភាព និងមហិច្ឆិតា​ នៃសកម្មភាពអាកាសធាតុនៅតំបន់អាស៊ីអាគ្នេយ៍ នាទីក្រុងម៉ាឌ្រីត​ ប្រទេសអេស្បាញ​។ កិច្ចប្រជុំពិភាក្សា​នេះ​ មានតំណាងមកពីប្រទេស ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា កម្ពុជា អង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ មូលនិធិអាកាសធាតុបៃតង និងធនាគារអភិវឌ្ឍន៍អាស៊ី​ ដោយផ្ដោតលេីចំណុច​សំខាន់ៗ​ទៅ​លេីកាលានុវត្តភាពតាមវិស័យអាទិភាព​សម្រាប់មហិច្ឆិតា​សកម្ម​ភាពអាកាសធាតុ​នូវធាតុបន្ស៊ាំក្នុងការរួមចំណែកថ្នាក់ជាតិក្នុងការអនុវត្តអនុសញ្ញាUNFCCC (NDC) ឧបសគ្គនៃក្នុងការអនុវត្តNDC នៃហិរញ្ញប្បទាន បច្ចេក​វិទ្យា និងសមត្ថភាព រួមទាំងការចែករំលែកបទពិសោធន៍ល្អៗ​ពីបណ្តាលប្រទេសពាក់ព័ន្ធដែល​បានអនុវត្តកន្លងមក​ ដេីម្បីបន្តការអនុវត្តសកម្មភាព​នេះ​ នៅតំបន់អាស៊ីអាគ្នេយ៍៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩