នាររសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ នៅបន្ទប់ប្រជុំត្រដក់ធំទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ បានទទួលជួបប្រជុំជាមួយក្រុម​បេសកកម្មរបស់ធនាគារពិភពលោក​ ដឹកនាំដោយលោក​ Benoit Bosquet នាយកទទួលបន្ទុកការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វីក​ ដេីម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលេីការគ្រប់គ្រងសំណល់រឹង​ និងប្លាស្ទីក​ ការគ្រប់គ្រងតំបន់ទេសភាពនិងទេសចរណ៍ធម្មជាតិ​ និងការពង្រឹងភាពធន់នឹងអាកាសធាតុ​សម្រាប់តំបន់ឆ្នេរនិងតំបន់ដីសណ្តមេគង្គ​។កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការ​ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព តំណាងអគ្គនាយកដ្ឋានគាំពារបរិស្ថាន តំណាងអគ្គនាយកដ្ឋានរដ្ឋបាលការពារនិងអភិរក្សធម្មជាតិ តំណាងនាយកដ្ឋានសមុទ្រនិងឆ្នេរ តំណាងនាយកដ្ឋានអភិរក្សដីសើម​ទឹកសាប តំណាងនាយកដ្ឋានគ្រប់គ្រងសំណល់រឹង និងសហការីធនាគារពិភពលោក​ សរុប១៣នាក់។ គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិភាក្សាលើការ​រៀបចំ និងអនុវត្តគម្រោងមួយចំនួនដូចខាងក្រោម៖
១-គម្រោងកែលម្អរការគ្រប់គ្រងសំណល់រឹង និងប្លាស្ទិក
២-គម្រោងនិរន្តរភាពទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា
៣-កសាងភាពធន់នឹងអាកាសធាតុតំបន់ឆ្នេរ និងដីសណ្តមេគង្គ។

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩