មន្ត្រីឧទ្យានុរក្សនៃតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត​ ចុះអប់រំផ្សព្វផ្សាយពីផលប្រយោជន៍​នៃព្រៃឈើ ធនធានធម្មជាតិ និងច្បាប់ក្នុងតំបន់ការពារធនធានធម្មជាតិ
__________________________

ថ្ងៃពុធ ០៨កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ មន្ត្រីឧទ្យានុរក្សនៃតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត​ សហការជាមួយគម្រោង MJP​ បានចុះអប់រំផ្សព្វផ្សាយបរិស្ថាន​ ស្តីពីផលប្រយោជន៍​នៃព្រៃឈើ ធនធានធម្មជាតិ និងច្បាប់ក្នុងតំបន់ការពារធនធានធម្មជាតិ ជូនសិស្ស​ និងលោកគ្រូ​ អ្នកគ្រូ​ ប្រមាណ​ចំនួន​ ៩០នាក់​ នៅក្នុងសាលាបឋមសិក្សាស្រែអណ្តូងពី ដែលស្ថិតនៅក្នុងភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។

កម្មវិធីនេះ​ ដឹកនាំដោយលោកស្រីនាយកស្តីទីតំបន់ប្រើប្រាស់ច្រើនយ៉ាង​សំឡូត​ និងសហការចូលរួមពីអង្គការ FAUNAlFOCUS ក៏ដូចជា​សម្របសម្រួលដោយ​និស្សិតនៃសកលវិទ្យាល័យគ្រប់គ្រងសេដ្ឋកិច្ច(UME)។

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩