សិក្ខាសាលាស្តីពី “ការអភិវឌ្ឍទីក្រុងនិរន្តរ​ភាព”
___________________

អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយ​ចីរភាព​ បានសហការជាមួយវិទ្យាស្ថានអភិវឌ្ឍន៍បៃតង​សកល (GGGI) រៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “ការអភិវឌ្ឍទីក្រុងនិរន្តរភាព” ក្រោមអធិបតីភាព ឯកឧត្តម ឯ វុឌ្ឍី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម និងលោកស្រី Karolien Casaer តំណាង GGGI ប្រចាំកម្ពុជា នៅសណ្ឋាគារអិល ប៊ី អិន អាស៊ាន ខេត្តកំពង់ចាម ចាប់ពីថ្ងៃទី០៣-០៥ ខែធ្នូ ឆ្នាំ២០១៩​ ព្រមទាំងមានការ​ចូលរួមមកពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ​ រួមមាន៖ក្រសួងបរិស្ថាន អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ​ ដែលរួមមាន រដ្ឋបាលរាជធានី​ភ្នំពេញ ខេត្តកែប ព្រះសីហនុ បាត់ដំបង សៀមរាប កំពង់ចាម ត្បូងឃ្មុំ និងកំពង់ចាម សរុបប្រមាណ ៣៧រូប។

សិក្ខាសាលាបណ្តុះបណ្តាលនេះ​ មានគោលបំណង៖
១-បង្ហាញអំពីនិន្នាការសកលនៃនគរូបនីយកម្ម កាលានុវត្តភាព និងបញ្ហាប្រឈម ជាពិសេសស្វែងយល់ឱ្យបានស៊ីជម្រៅទៅលើវិស័យប្រឈមបំផុតក្នុងការអភិវឌ្ឍទីក្រុង ដូចជាវិស័យគ្រប់គ្រងសំណល់ និងអនាម័យ ដឹកជញ្ជូន ប្រសិទ្ធភាពធនធាន និងបរិយាកាសសំណង់អាគារ (អាគារ​បៃតង និងលំហបៃតង)
២-បង្ហាញពីវិធីសាស្រ្តវិភាគ និងកំណត់អាទិភាពគម្រោងអភិវឌ្ឍគម្រោងអភិវឌ្ឍទីក្រុងនិរន្តរភាព ឆ្លុះបញ្ចាំងតាមរយៈ​ដំណើការរៀបចំផែនការអភិវឌ្ឍន៍ទីក្រុងនិរន្តរភាពរាជធានី​ភ្នំពេញ
៣-ផ្តល់ចំណេះដឹង និងការវិវត្តថ្មីៗ​ ស្តីពី គោលនយោបាយជាតិ យុទ្ធសាស្រ្ត និងការរៀបចំស្ថាប័នដោយផ្តោតលើ​វិស័យនីមួយៗ
និង៤-ផ្តួចផ្តើមកម្មវិធីបណ្តុះបណ្តាលទីក្រុងនិរន្តរភាព និងផែនការសម្រាប់រដ្ឋបាលក្រុងបន្តបន្ទាប់។

សិក្ខាសាលាបណ្តុះបណ្តាលនេះមានការចូលរួមពីវាគ្មិនជាតិតំណាងឱ្យស្ថាប័នធ្វើការងារទាក់ទងនឹងការអភិវឌ្ឍក្រុង និងអ្នកជំនាញការ GGGI និង Global Environment Institute​ ហេីយថ្លែងក្នុងពិធីបើក ឯកឧត្តម ឯ វុឌ្ឍី បានលើកឡើងថា ក្រសួងបរិស្ថាន ក៏ដូចជាក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពបានយកចិត្តទុកដាក់ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ដោយធានាចីរភាព​បរិស្ថាន ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ទីក្រុងទីប្រជុំជន ផ្អែកលើការពង្រឹងសមត្ថភាព ការកសាងសម្ថភាព និងអភិបាលកិច្ចទីក្រុង ទីប្រជុំជនប្រកបដោយនិរន្តរភាព ដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានីខេត្តពាក់ព័ន្ធ ដែលនឹងរួមចំណែករក្សាកំណើនសេដ្ឋកិច្ចជាតិ លើកកម្ពស់គុណភាពបរិស្ថាន និងកាត់បន្ថយភាពក្រីក្រ តាមរយៈកិច្ចសហការជាមួយក្រសួងស្ថាប័ន អង្គការដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងវិស័យឯកជន៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩