កិច្ចប្រជុំអន្តរក្រសួង​ ស្តីពីការ​ពិនិត្យ និងផ្តល់​យោបល់លើរបាយការណ៍​វាយ​តម្លៃ​ហេតុប៉ះ​ពាល់​បរិស្ថាន និងសង្គម​ដំបូង ​(IESIA​​​) សម្រាប់​គម្រោង​អាជីវកម្ម​ថ្មសំណង់
____________

ទីស្តីការក្រសួងបរិស្ថាន​ នៅរសៀល ថ្ងៃពុធ​ ៨កេីត​ ខែមិគសិរ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ​ ឆ្នាំ២០១៩ ឯកឧត្តម ផៃ​ ប៊ុនឈឿន​ រដ្ឋលេខាធិការប្រចាំ​ការ​នៃក្រសួងបរិស្ថាន​ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីការ​ពិនិត្យ និងផ្តល់​យោបល់លើរបាយការណ៍​វាយ​តម្លៃ​ហេតុប៉ះ​ពាល់​បរិស្ថាន និងសង្គម​ដំបូង ​(IESIA​​​) សម្រាប់​គម្រោង​អាជីវកម្ម​ថ្មសំណង់ ​លើ​ផ្ទៃដី​ទំហំ ២០,៩២​ហិកតា ដែល​មាន​ទីតាំង​ស្ថិត​នៅ​តំបន់ភ្នំ​ស្រួច (ភ្នំក្រោម) ក្នុងភូមិសាស្រ្ត​ភូមិ​ក្រាំង​ខ្ជាយ ឃុំ​តាំងស្យា ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ របស់​ក្រុមហ៊ុន ឆាយណា ស៊ុយ តាយ រ៉ក់ ហ្វេកធើរី (ម្ចាស់គម្រោង) ដែល​សិក្សា និង​រៀបចំ​របាយការណ៍​វាយ​តម្លៃ​ដោយក្រុម​ហ៊ុន​ទីប្រឹក្សា អេស ប៊ី ខេ រីស៊ើច អេន ឌីវេឡុបមេន។

កិច្ចប្រជុំនេះ​ មានសមាសភាពចូលរួមពីតំណាង​អគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួង​បរិស្ថាន អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយ​ចីរភាព​ តំណាង​​អន្តរក្រសួងពាក់ព័ន្ធ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា រដ្ឋបាល​ខេត្តកំពង់ស្ពឺ​ មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ អង្គការ DPA នាយកដ្ឋាន​​វាយតម្លៃហេតុប៉ះ​ពាល់​​បរិស្ថាន​នៃ​ក្រសួង​បរិស្ថាន តំណាង​ម្ចាស់​គម្រោង និងក្រុមហ៊ុន​ទីប្រឹក្សា​ សរុបប្រមាណ​ ៣៦នាក់។

ជារួម​ អង្គប្រជុំ​ បានទទួលលទ្ធផល​ ដូចខាងក្រោម៖
១-​ អង្គប្រជុំ​ បានគាំទ្រគម្រោងអាជីវកម្មថ្ម​សំណង់នេះ ដើម្បីចូលរួមអភិវឌ្ឍ​វិស័យ​សំណង់ និងផ្តល់ចំណូលចូលថវិកាជាតិ តាមរយៈការបង់ពន្ធ និងការបង់សួយសារ
២-​ ម្ចាស់គម្រោង​ ត្រូវសហការជាមួយក្រុមហ៊ុនទីប្រឹក្សាធ្វើបច្ចុប្បន្នភាព​របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងនេះ
៣-​ ម្ចាស់គម្រោង​ ត្រូវយកចិត្តទុកដាក់​ដោះ​ស្រាយ​ផល​ប៉ះពាល់​ជា​មួយ​​ប្រជាពលរដ្ឋ និង​សាលារៀន ដែល​ប៉ះពាល់ដោយសំឡេង និងរំញ័រ និងការ​ហុយធូលីចេញពីការបំផ្ទុះថ្ម កិនថ្ម និងការដឹកជញ្ជូនថ្ម ឱ្យ​បាន​រួចរាល់
៤-​ ម្ចាស់គម្រោង​ ត្រូវរៀបចំឯកសារពាក់ព័ន្ធឱ្យបានគ្រប់គ្រាន់ ព្រមទាំងចុះបញ្ជី​ដីធ្លី​ឱ្យ​បាន​ច្បាស់លាស់
៥-​ បញ្ហាផ្លូវដឹកជញ្ជូន ម្ចាស់គម្រោងត្រូវសាងសង់ផ្លូវបេតុងចេញពីការដ្ឋានភ្ជាប់មក​ផ្លូវជាតិ​លេខ៤ ប្រវែង ៦៥០ម៉ែត្រ ឱ្យបានរួសរាន់ ដោយ​សហការជាមួយអាជ្ញាធរមូលដ្ឋាន
៦-​ ម្ចាស់គម្រោង​ ត្រូវរួមចំណែកជួយអភិវឌ្ឍន៍ការងារសង្គមនៅក្នុងសហគមន៍មូលដ្ឋាន
៧-​ ម្ចាស់គម្រោង​ ត្រូវកែសម្រួលរបាយការណ៍នេះ​ ស្របតាមស្មារតីអង្គប្រជុំ​៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩