ការផ្សព្វផ្សាយស្តីពីការងារគ្រប់គ្រង និងអភិរក្សសត្វរមាំងនៅតំបន់ការពារទេសភាពអាងត្រពាំងថ្ម

ក្រសួងបរិស្ថាន កាលពីថ្ងៃចន្ទ ៦កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ បានរៀបចំ «ការផ្សព្វផ្សាយស្តីពីការងារគ្រប់គ្រង និងអភិរក្សសត្វរមាំងនៅតំបន់ការពារទេសភាពអាងត្រពាំងថ្ម»ដល់កងទ័ពនៅកងពលតូចអន្តរាគមន៍លេខ៥ ខេត្តឧត្តរមានជ័យ។ ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួងបរិស្ថាន តាមរយៈនាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាបនៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ជាស្ថាប័នជំនាញ បានយក ចិត្តទុកដាក់ខ្ពស់ ដល់កិច្ចការពារធនធានធម្មជាតិ និងបរិស្ថាន តាម រយៈការកំណត់តំបន់សំខាន់ៗមួយចំនួន ទៅជាតំបន់ការពារធម្មជាតិ របៀងអភិរក្សជីវៈចម្រុះ និងតំបន់ដែលមានសារៈសំខាន់ជាអន្តរជាតិ ហើយនាពេលថ្មីៗនេះយើងបានកំពុងដំណើរការ ដាក់ បញ្ចូលតំបន់ការពារធម្មជាតិមួយចំនួន ទៅជាតំបន់បេតិកភ័ណ្ឌអាស៊ានផងដែរ។

ឯកឧត្តមបានបន្ថែមថាតំបន់ ការពារ ទេសភាពអាងត្រពាំងថ្មដែលមានភូមិសាស្ត្រក្នុងខេត្តបន្ទាយមានជ័យ ដែលមានព្រំប្រទល់ ជាប់នឹងខេត្តឧត្តរ មានជ័យ ក្នុងការទ្រទ្រង់ដល់ការរស់នៅ និងបន្តពូជរបស់ប្រភេទសត្វព្រៃ សំខាន់ៗជាច្រើន ប្រភេទជាពិសេស ប្រភេទសត្វរមាំង ដែលជាប្រភេទថនិកសត្វជិតផុតពូជបំផុតលើពិភពលោក។ ឯកឧត្តមរដ្ឋលេខាធិកា បានបន្តទៀតថា៖ សត្វរមាំងនេះរស់នៅចាប់ពីខែកក្កដា ដល់ខែមករា នៅក្នុងតំបន់ព្រៃកូនខ្លែង ជាតំបន់ សហគមន៍ព្រៃឈើជាប់នឹងព្រំប្រទល់ខេត្តឧត្តរមានជ័យ និងរស់នៅបន្តពូជនៅក្នុង តំបន់ ការពារទេសភាពអាងត្រពាំងថ្មចាប់ពីខែកុម្ភៈ ដល់ ខែមិថុនា ដែលជាកន្លែងមាន ប្រភពទឹក ចំណី អាហារ និងទីជម្រកគ្រប់គ្រាន់។

ក្នុងឱកាសនេះ ស្រ៊ុន ដារិទ្ធិ បានជំរុញឱ្យមានការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ជាពិសេសប្រភេទថនិកសត្វជិតផុតពូជនេះ ពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ សហគមន៍ និងប្រជាពលរដ្ឋ ជាពិសេសចូលរួមទប់ស្កាត់បញ្ហាកំពុងប្រឈមនឹងការគម្រាមកំហែង លើប្រភេទសត្វរមាំង តាមរយៈការប្រមាញ់ ការជួញដូរ ជាពិសេសការលួចទន្ទ្រានកាន់កាប់ដីតំបន់ការពារទីជម្រក និងបន្តពូជដ៏សំខាន់របស់សត្វព្រៃជិតផុតពូជ នៅលើសាកលលោក។

សូមបញ្ជាក់ថា ចំនួនសត្វរមាំងនៅក្នុង និងជុំវិញតំបន់ការពារទេសភាពអាងត្រពាំងថ្ម ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ បានកត់ត្រាមានចំនួន ៧០ក្បាល ឆ្នាំ២០០៣ មកដល់ឆ្នាំ២០១៩នេះ មានត្រឹម តែ ១៧ក្បាលប៉ុណ្ណោះ ដែលចំនួននេះជាចំនួនដ៏តិចតួចបំផុត បើ ប្រៀបធៀបជាមួយនឹង ប្រភេទសត្វព្រៃជិតផុតពូជផ្សេងទៀត ហេតុដូចនេះ ចាំបាច់ត្រូវធ្វើ ការការពារ យ៉ាងមុតមាំ ទាំងនៅតំបន់ជម្រកបន្ត ពូជ កន្លែង រកចំណី និងកន្លែងរស់នៅបណ្តោះ អាសន្នរបស់វា។

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩