នៅរសៀល ថ្ងៃព្រហស្បតិ៍​ ២កេីត មិគសិរ​ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ២៨​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ ឯកឧត្ដម រត្ន័ វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹងនាំក្នុងវគ្គបណ្ដុះបណ្ដាលស្តីពី​ “ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងកសាងសំណុំរឿងបទល្មើសធនធានធម្មជាតិ” នៅក្នុងស្នាក់ការកែវសីម៉ា ខេត្តមណ្ឌលគិរី។

ឯកឧត្តម​ បានជំរុញឱ្យមានការអនុវត្តច្បាប់ បន្ថែមទៀត និងស្វែងយល់អំពីលិខិតបទដ្ឋានគតិយុត្តិទាំងឡាយដែលទាក់ទងទៅនឹងកិច្ចការពារថែរក្សា អភិរក្សជីវចម្រុះ និងធនធានធម្មជាតិ។ លើសពីនេះ​ ឯកឧត្ដម សូមឱ្យមានការ​សហការរវាងកងកំលាំងទាំងអស់ជាពិសេស មន្ត្រីឧទ្យានុរក្ស មន្ត្រីនគរបាល មន្ត្រីកងរាជអាវុធហត្ថ ក្នុងការតាំងចិត្តចូលរួមបង្រ្គាបទប់ស្កាត់​បទល្មើស​ដែលមាននៅក្នុងតំបន់ការពាររបស់យើង។ បន្ថែមពីលើនេះឯកឧត្ដម​ បានលើកឡើងអំពីការរិះរកវិធី​ដើម្បីបង្កើនមុខរបរដល់មន្រ្តីឧទ្យានុរក្ស និងប្រជាសហគមន៍ដែលរស់នៅក្នុងតំបន់ការពារធនធានធម្មជាតិឱ្យមានជីវភាពប្រសើរឡើង និងរួមគ្នាការពារធនធានធម្មជាតិរបស់យើងវិញ។

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩