នារសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្តី ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានទទួលជួបប្រជុំជាមួយតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដេីម្បីពិភាក្សាលើកិច្ចសហប្រត្តិបត្តការក្នុងការអនុវត្តន៍គម្រោង​«និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា​ – Cambodia Sustainable Landscape and Ecotourism Project (CSLEP)»។​

កិច្ចប្រជុំបានផ្តោតការពិភាក្សាលេីសំណេីររបស់អង្គការ​ UNDP ក្នុងការប្រេីប្រាស់ថវិកាមួយផ្នែកនៃមូលនិធិបរិស្ថានសកល​ (GEF7)​ និងពីគម្រោង​ CSLEP ដើម្បីផ្តល់ការគាំទ្រផ្នែកបច្ចេកទេសសម្រាប់ជួយដល់ការគ្រប់គ្រងនិងការអនុវត្តសកម្មភាពមួយចំនួន​ ដូចខាងក្រោម:
១-ប្រព័ន្ធព័ត៌មានភូមិសាស្រ្តគាំទ្រដល់ការធ្វើសេចក្តីសម្រេចចិត្ត
២-ការរៀបចំផែនការគ្រប់គ្រង និងការអនុវត្តច្បាប់ក្នុងតំបន់ការពារធម្មជាតិ
៣-និរន្តរភាពយន្តការហិរញ្ញវត្ថុ និងការគ្រប់គ្រងចំណូល (PES, REDD+)
៤-បង្កើនឱកាសការងារពីវិស័យទេសចរណ៍ធម្មជាតិ និងលើកកំពស់សង្វាក់តម្លៃអនុផលព្រៃឈើ
៥-ការកសាងផ្លូវពង្រឹងប្រព័ន្ធវាស់ស្ទង់ទឹកជំនន់ និងការធានាសុវត្ថិភាពសង្គម និងបរិស្ថាន និង
៦-ការកសាងសមត្ថភាពនិងចំណេះដឹងលើការត្រួតពិនិត្យ និងវាយតម្លៃគម្រោង។

ជាលទ្ធផល​ ភាគីទាំងពីរបានឯកភាពគ្នាស្នេីឱ្យមន្ត្រីគម្រោងនៃក្រសួងបរិស្ថាន​ និងមន្ត្រីនៃអង្គការ​ UNDP សហការគ្នារៀបចំតារាងថវិកាដែលស្នេីសុំដោយ​ UNDP បន្ស៊ីជាមួយនឹងថវិកានិងផែនការសកម្មភាពដែលបានលេីកឡេីងដោយអង្គភាពអនុវត្តគម្រោង​ ដេីម្បីបន្តពិនិត្យពិភាក្សា​ និងស្នេីសុំការឯកភាពពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន​ និងក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ។

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩