នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសណ្ឋាគាររ៉ាហ្វែលឡឺរ៉ូយ៉ាល់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបេីកសម្ពោធដាក់អោយប្រើប្រាស់របាយការណ៍អភិវឌ្ឍន៍មនុស្សនៅកម្ពុជា ក្រោមប្រធានបទ​ “និរន្តរភាពនៃធនធានធម្មជាតិសម្រាប់ទាំងអស់គ្នា”​ ដែលត្រូវបានសិក្សារៀបចំឡេីងដោយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ​ (UNDP) សហការជាមួយក្រសួង​ ស្ថាប័ន​ អង្គការដៃគូ​ និងអ្នកពាក់ព័ន្ធនៅកម្ពុជា។

អញ្ជេីញចូលរួមក្នុងពិធីនេះដែររួមមាន​ លោកស្រី Valerie Cliff មន្រ្តីទទួលបន្ទុកការិយាល័យកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីក លោក​ Nick Beresford ប្រធានអង្គការ​ UNDP ប្រចាំកម្ពុជា​ ឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស ប្រត្តិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ឯកឧត្តម​ ទិន​ ពន្លក​ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងតំណាងអន្តរក្រសួង តំណាងស្ថានទូតអាមេរិក ជប៉ុន អូស្រ្តាលី វៀតណាម អង់គ្លេស ស៊ុយអ៊ែត អង្គការមិនមែនរដ្ឋាភិបាល អង្គការដៃគូអភិវឌ្ឍន៍ និងសហគមន៍ព្រៃឈើ សុបប្រមាណ១២០នាក់។

នាឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ និងដៃគូពាក់ព័ន្ធបានប្រកាសជាផ្លូវការដាក់ឱ្យប្រើប្រាស់របាយការណ៍អភិវឌ្ឍន៍មនុស្សនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងបញ្ជាក់ជំហររបស់រាជរដ្ឋាភិបាលក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ​ និងជីវ:ចម្រុះ​ ក៏ដូចជាជួយជំរុញការអភិវឌ្ឍសហគមន៍មូលដ្ឋាន​ និងជីវភាពរបស់ប្រជាសហគមន៍​ ដែលស្របទៅនឹងអនុសាសន៍គោលនយោបាយលេីកឡេីងនៅក្នុងរបាយការណ៍នេះ​ ហេីយឯកឧត្តមក៏បានថ្លែងអំណរគុណដល់អង្គការ​ UNDP និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ​ ដែលបានផ្តល់ការគាំទ្រដល់ក្រសួងបរិស្ថាន​ និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ សម្រាប់ចូលរួមអនុវត្តសកម្មភាព​ និងកម្មវិធីកំណែទម្រង់ក្នុងវិស័យបរិស្ថាន​ និងធនធានធម្មជាតិ ដេីម្បីឈានឆ្ពោះទៅរកការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា​។

ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ថារបាយការណ៍នេះ គឺជាឯកសារមួយដ៏មានសារសំខាន់ ចូលរួមគាំទ្រដល់គោលនយោបាយ យុទ្ធសាស្ត្រ និងផែនការនានារបស់ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ ដោយចីរភាព ក៏ដូចជាផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល កម្ពុជា ដែលជាត្រីវិស័យចម្បងសម្រាប់តម្រង់ទិសការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៅកម្ពុជា។ ជាងនេះទៀត សារដ៏សំខាន់របស់របាយការណ៍នេះ មានលក្ខណៈស៊ីសង្វាក់ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើកំណែទម្រង់ក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ របស់រាជរដ្ឋាភិបាល ដែលមានក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ជាសេនាធិការ ពោលគឺ«ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព គឺជាគន្លឹះនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់យើង ដើម្បីរក្សាកំណើនសេដ្ឋកិច្ចខ្ពស់ និងបែងចែកផ្លែផ្កានៃការអភិវឌ្ឍជូនដល់ប្រជាជនទាំងអស់ ជាពិសេសក្រុមជនងាយរងគ្រោះបំផុតនៅក្នុងសង្គមយើង»។

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩