សន្និសីទ ស្តីពីដំណោះស្រាយសមុទ្រ “SEA of Solutions Conference”
——————————–
នាទីក្រុងបាងកក នៃប្រទេសថៃ ៖ ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ជាតំណាងឯកឧត្តមរដ្ឋមន្រ្តី បានដឹកនាំគណៈប្រតិភូក្រសួងបរិស្ថាន ដែលរួមមាន ឯកឧត្តម គឹម ណុង និងលោក ស្រេង សុផល តំណាងអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ចូលរួមក្នុងសន្និសីទ ស្តីពីដំណោះស្រាយសមុទ្រ ចាប់ពីថ្ងៃទី១១-១៤ ខែវិចិ្ឆកា ឆ្នាំ២០១៩។ សន្និសីទ មានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ពីរដ្ឋាភិបាល ក្រុមហ៊ុនពាណិជ្ជកម្ម អង្គការអន្តរជាតិ សង្គមស៊ីវិល និងស្ថាប័នស្រាវជ្រាវមកពីបណ្តាប្រទេសជុំវិញពិភពលោកសរុប៥០០ នាក់ ដើម្បីពិភាក្សាលើបញ្ហាប្រឈម ជំរុញលើកទឹកចិត្តគ្រប់ភាគីពាក់ព័ន្ធ និងកិច្ចសហការ ដើម្បីបង្កើនសកម្មភាពប្រយុទ្ធប្រឆាំងទៅនឹងការបំពុលសមុទ្រដោយសំណល់ប្លាស្ទិកក្នុងសមុទ្រអាស៊ីបូព៌ា។ អង្គសន្និសីទ បានបើកវេទិកាសន្ទនាតាមប្រធានបទសំខាន់ៗ ដែលរួមមាន (ក)របកគំហើញវិទ្យាសាស្ត្រ ទិន្នន័យ និងការស្រាវជ្រាវអភិវឌ្ឍន៍ (ខ)ការបង្ហាញពីកាលានុវត្តន៍ភាពទីផ្សារសម្រាប់នវានុវត្តន៍ផលិតផល (គ)ដំណោះស្រាយសមស្របសម្រាប់ការគ្រប់ គ្រងសំណល់ និងតម្លៃការចូលរួមសហគមន៍ និង(ឃ)វេទិកាកំរិតខ្ពស់ ដើម្បីសម្របសម្រួលសកម្មភាពខ្សែចង្វាក់តម្លៃ។ អង្គសន្និសីទ បានផ្តល់ជាអនុសាសន៍ថា ដើម្បីទប់ស្កាត់ កាត់បន្ថយ និងប្រយុទ្ធប្រឆាំងនឹងការបំពុល និងចរាចរណ៍សំណល់ប្លាស្ទិក ត្រូវចាត់វិធានការ ១)ពង្រឹងការអនុវត្តច្បាប់ និងបទបញ្ជា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ២)ជំរុញការចូលរួមពីវិស័យឯកជន ការវិនិយោគ និងសហគមន៍ ៣)ការពង្រឹងសមត្ថភាពស្រាវជ្រាវ ប្រើចំណេះដឹងខាងវិទ្យាសាស្រ្តក្នុងការតាក់តែងគោលនយោបាយ និងសេចក្តីសម្រេចចិត្ត ៤)ការជំរុញឱ្យមានដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីលើកកម្ពស់ខ្សែចង្វាក់ផលិតកម្មប្លាស្ទិក និងបង្កើនប្រសិទ្ធភាពធនធានតាមរយៈវិធីសាស្រ្ត 3R ៥)បង្កើនការយល់ដឹង និងការចូលរួមពីសាធារណៈជនក្នុងការលើកកម្ពស់ការអប់រំ ដើម្បីផ្លាស់ប្តូរអាកប្បកិរិយា និង ៦)ភាពជាម្ចាស់ និងនិរន្តរភាពថវិកា។

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩