សិក្ខាសាលា​ថ្នាក់​តំបន់​ស្តីពី​ «ការ​ធ្វើ​ឱ្យ​ប្រសើរឡើង​នូវ​កិច្ច​សហប្រតិបត្តិការ​ និង​ភាព​ស៊ី​សង្វាក់គ្នា​រវាង​អនុសញ្ញា​នានា​ពាក់ព័ន្ធ​នឹង​ជីវៈចម្រុះ​នៅ​ក្នុង​តំបន់​អាស៊ាន​ តាមរយៈ​ក្របខណ្ឌ​ការងារ​ស្តីពី​ជីវៈ​ចម្រុះ​សាកល​ក្រោយ​ឆ្នាំ​២០២០»

នា​ព្រឹក​ថ្ងៃ​ពុធ ១រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា​ថ្នាក់​តំបន់​ស្តីពី​ «ការ​ធ្វើ​ឱ្យ​ប្រសើរឡើង​នូវ​កិច្ច​សហប្រតិបត្តិការ​ និង​ភាព​ស៊ី​សង្វាក់គ្នា​រវាង​អនុសញ្ញា​នានា​ពាក់ព័ន្ធ​នឹង​ជីវៈចម្រុះ​នៅ​ក្នុង​តំបន់​អាស៊ាន​ តាមរយៈ​ក្របខណ្ឌ​ការងារ​ស្តីពី​ជីវៈ​ចម្រុះ​សាកល​ក្រោយ​ឆ្នាំ​២០២០» នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា រាជធានី​ភ្នំពេញ។

សិក្ខា​សាលា​នេះ​រៀបចំ​ឡើង​ក្រោម​កិច្ច​សហការ​រវាង​អគ្គលេខាធិការដ្ឋាន​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​នៃ​ក្រសួង​បរិស្ថាន ​ជា​មួយ​កម្ម​វិធី​បរិស្ថាន​សហប្រជាជាតិ​(UNEP) មជ្ឈមណ្ឌល​ជីវៈ​ចម្រុះ​អាស៊ាន (ACB) ដោយ​មាន​ការ​ចូលរួម​ពី​សមាជិក​តំណាង​ប្រទេស​សមាជិក​អាស៊ាន​ លេខាធិការដ្ឋាន​អនុសញ្ញា​សហប្រជាជាតិ​ស្តីពី​ជីវៈចម្រុះ(CBD Secretariat) តំណាង​អន្តរ​ក្រសួង​នៃ​ប្រទេស​កម្ពុជា​ចំនួន​៧​ក្រសួង និង​អ្នក​ពាក់ព័ន្ធ​សរុប​ចំនួន​៤០​រូប ក្នុង​​គោលបំណង​ដើម្បី៖ ១)ពិភាក្សា​រៀបចំ​សេចក្ដី​ថ្លែង​ការណ៍​អាស៊ាន​សម្រាប់កិច្ច​ប្រជុំ​ SBSTTA 23 និង​ប្រមូល​ធាតុ​ចូល​សម្រាប់​សេចក្ដី​ថ្លែងការណ៍​រួម​របស់​អាស៊ាន​នា​កិច្ច​ប្រជុំ COP-CBD លើកទី១៥ និង២) កសាង​សមត្ថភាព​របស់ AMS ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​សមាហរណកម្ម​អនុសញ្ញា​នានា​ដែល​ទាក់ទង​នឹង​ជីវៈចម្រុះ ដោយ​ផ្សារភ្ជាប់​ជា​មួយ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​​ចីរភាព ការ​បញ្រ្ជាប​យេនឌ័រ និង​ការ​កំណត់​នូវ​ជម្រើស​ហិរញ្ញប្បទាន​ ដែល​នឹង​ត្រូវ​យក​ទៅ​ពិភាក្សា​នៅ​ក្នុង​កិច្ច​ប្រជុំ​ក្របខណ្ឌ​ការងារជីវៈចម្រុះសកលក្រោយឆ្នាំ២០២០​ (Post-2020 GBF)។

ក្នុង​ឱកាស​នោះ​ផង​ដែរ​ឯកឧត្ដម​រដ្ឋលេខាធិការ​បាន​លើក​ឡើង​អំពី​បច្ចុប្បន្នភាព​នៃ​ការងារ​ជីវៈចម្រុះ​កម្ពុជា​ ដោយ​កម្ពុជា​យើង​បាន​បង្កើត​ក្រុម​ការងារ​បច្ចេកទេស​ជីវៈចម្រុះ​សម្រាប់​សម្របសម្រួល​រៀបចំ និង​ជំរុញ​ការ​អនុវត្ត​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​ជាតិ​ស្តីពី​ជីវៈចម្រុះ (NBSAP)។ សូម​បញ្ជាក់​ផង​ដែរ​ថា​ យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​ជាតិ​ស្តីពី​ជីវៈចម្រុះ​របស់​កម្ពុជា​ត្រូវ​បាន​រៀបចំ​ឡើង​លើក​ទី​១​នៅ​ឆ្នាំ​២០០២ និង​ធ្វើ​បច្ចុប្បន្ន​ភាព​នៅ​ឆ្នាំ២​០១៦៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩