ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានជួបជាមួយមន្ត្រីមន្ទីរបរិស្ថានរាជធានី យុវជនស្ម័គ្រចិត្តមកពីក្រុមយុវជន ស.ស.យ.ក យុវជនស្ម័គ្រក្រៀលកម្ពុជានៅមុខទីស្តីការក្រសួងបរិស្ថានដើម្បីថ្លែងអំណើរគុណពួកគាត់ដែលបានស្ម័គ្រចូលរួមសម្អាតអនាម័យបរិស្ថាននៅក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទុក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។ ឯកឧត្តម នេត្រ ភក្ត្រា បានលើកទឹកចិត្តប្អូនបន្តកិច្ចខិតខំប្រឹងប្រែងបន្តទៀតដើម្បីបញ្ជ្រាបចំណេះដឹងអំពីបរិស្ថានជាពិសសការគ្រប់គ្រងសំណល់សំរាមដល់បងប្អូនប្រជាពលរដ្ឋដែលមកដើរកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានជម្រាបប្អូនៗយុវជនស្ម័គ្រចិត្តថា សកម្មភាពសម្អាតអនាម័យបរិស្ថានដែលប្អូនបានធ្វើជាសកម្មភាពដ៏មានតម្លៃក្នុងការអប់រំបរស្ថាន និងការប្រតិបត្តិមេត្រីបរិស្ថានល្អ។ សកម្មភាពរបស់ប្អូននឹងបន្សល់ទុកនូវការចងចាំអំពីការគោរព ស្រឡាញ់បរិស្ថានក្នុងក្រអៅបេះដូងរបស់មនុស្សរាប់ម៉ឺនសែននាក់ដែលបានឃើញប្អូនៗប្រតិបត្តិមេត្រីបរិស្ថានល្អ។ បរិស្ថានស្អាតគឺចាប់ផ្តើមពីយើងម្នាក់ៗ!

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩