ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកជំទាវ បានចូលរួមពិធីក្រុងពាលីដើម្បីរៀបចំការប្រគំតន្ត្រី «ទន្លេតែមួយ រួមគ្នាកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក»
ថ្ងៃ សៅរ៍, 9 វិច្ឆិកា, 2019នៅល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០១៩នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកជំទាវ បានចូលរួមពិធីក្រុងពាលីដើម្បីរៀបចំការប្រគំតន្ត្រី «ទន្លេតែមួយ រួមគ្នាកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក»ដើម្បីបញ្ជ្រាបចំណេះដឹងបរិស្ថាន និងកែប្រែឥរិយាបថសាធារណជនទាក់ទងនឹងសំណល់ប្លាស្ទិក។ ការប្រគំតន្ត្រីរយៈពេល ៣ ថ្ងៃដោយមានការសហការរៀបចំពីក្រុមហ៊ុន បារមី ប្រូដាក់សិន គាំទ្រឧបត្ថម្ភដោយអង្គការ UNDP ស្ថានទូតស៊ុយអ៊ែតប្រចាំនៅកម្ពុជា ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា សហភាពអឺរ៉ុបប្រចាំកម្ពុជា ក្រុមហ៊ុនមីស៊ុយបីស៊ី ក្រុមហ៊ុនបារមី ប្រូដាក់សិន
និងក្រុមហ៊ុនForte។ ការប្រគំតន្ត្រីបញ្ជ្រាបចំណេះដឹងបរិស្ថាននេះនឹងផ្សាយផ្ទាល់ពីស្ថានីយទូរទស្សន៍ PNN និង APSARA TV។