សាលាអន្តរជាតិភ្នំពេញ ទទួលប័ណ្ណសរសើរមេត្រីភាពបរិស្ថានពីក្រសួងបរិស្ថាន

ក្រសួងបរិស្ថានបន្តផ្តល់បណ្ណសរសើមត្រីភាពបរិស្ថាន ជូនដល់រូបវ័ន្តបុគ្គ និងណីតិបុគ្គលដែលមានស្នដៃឆ្នើមចំពោះសកម្មភាពមេត្រីបរិស្ថាន។ នៅថ្ងៃពុធ ១០ កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលារៀនអន្តរជាតិភ្នំពេញ ISPP បានទទួលប័ណ្ណសរសើរមេត្រីភាពបរិស្ថានពីក្រសួងបរិស្ថាន។ ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានដឹកនាំប្រតិភូមន្រ្តីក្រសួងបរិស្ថានបានប្រគល់ប័ណ្ណសរសើមេត្រីភាពបរិស្ថានដល់ លោក Gareth Jones នាយកសាលាអន្តរជាតិភ្នំពេញ ដោយមានការចូលរួមពីសាស្រ្តាចារ្យ និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។ ជំនួសឱ្យគណៈគ្រប់គ្រងសាលា សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ដែលលោក Gareth Jones បានសំដែងនូវសេចក្តីត្រេកអរ និងមានមោទនភាពដែលទទួលបានការសរសើរលើការងារបរិស្ថានរបស់សាលា ពីក្រសួងបរិស្ថាន។ ហើយនេះជាលទ្ធផលជាក់ស្តែងដែលផ្តើមចេញពីការខិតខំប្រឹងប្រែងចូលរួមក្នុងសកម្មភាពការពារបរិស្ថានរបសាលារៀននាពេលកន្លងមក។

លោកនាយកសាលាអន្តរជាតិភ្នំពេញបានឱ្យដឹងដែរថា សាលារៀន បានផ្តោតលើការយកចិត្តទុកដាក់លើសរសរស្តំចំនួនបីសំខាន់ គឺ ទី១ ការរៀនសូត្រ ទី២ គឺបរិស្ថាន និងទី៣ ការសិក្សាផ្សារភ្ជាប់នឹងសហគមន៍។ ចំពោះការងារបរិស្ថាន សាលាបានហាមឃាត់មិនឱ្យមានការប្រើប្រាស់ប្លាស្ទិកនៅក្នុងសាលារៀន សាលារៀនបានប្រើប្រាសថាមពលស្អាត ថាមពលសូឡាប្រមាណ៦៥%នៃការប្រប្រាស់អគ្គិសនីសរុប ហើយលើសពីនេះយើងបង្កើតកម្មវិធីលើកទឹកចិត្តឱ្យសិស្សមិនមានការបរិភោគអាហារសាច់ ដែលជួយដល់បរិស្ថាន។ លើសពីនេះទៀត នៅក្នុងកម្មវិធីសិក្សា យើងមានការបង្រៀនសិស្សឱ្យយល់ដឹងពីបរិស្ថាន បញ្ចេញជាគំនិត ការយល់ដឹងពីសារៈប្រយោជន៍នៃបរិស្ថានដោយខ្លួនគេផ្ទាល់។

ក្នុងឱកាសនេះ ឯកឧត្តមជួប ប៉ារីស៍ បានលើកឡើងថា ក្រសួងបរិស្ថានបានកំណត់នូវផែនការសកម្មភាពសំខាន់គឺ កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និង ការរស់នៅដោយចីរភាព។ ក្រសួងបរិស្ថានបានខិតខំអនុវត្តរាល់គោលនយោបាយរបស់ក្រសួងលើការងារបរិស្ថាន ទាំងការអនុវត្តគោលការបទដ្ឋានគតិយុត្ត និងការលើកទឹកចិត្តនានា ការអប់រំ និងការផ្សព្វផ្សាយពីបរិស្ថានឱ្យបានទូលាយ។

ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយទាំងអស់នេះ អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ដែលជាសេនាធិការឱ្យក្រសួងបរិស្ថាន ដែលមាននាយកដ្ឋានរង្វាន់ និងលើកទឹកចិត្ត ជាអង្គភាពជំនាញបាននឹងកំពុងរៀបចំនូវលិខិតបទដ្ឋានគតិយុត្ត ស្តីពីការផ្តល់រង្វាន់លើកទឹកចិត្តមេត្រីភាពបរិស្ថានដល់រូបវន្តបុគ្គល និងនីតិបុគ្គល ដែលបានចូលរួម និងមានស្នាដៃល្អក្នុងការអនុវត្តសកម្មភាពប្រតិបត្តិមេត្រីភាពបរិស្ថាន។

ឯកឧត្តម អគ្គនាយក បានកោតសរសើរដល់រូបវន្តបុគ្គល និងនីតិបុគ្គល គ្រប់ ស្ថាប័ន អង្គភាពទាំងអស់ដែលបានចំណាយពេលវេលា កម្លាំងកាយ ចិត្ត និងថវិកា ដើម្បីធ្វើសកម្មភាពប្រតិបត្តិមេត្រីភាពបរិស្ថាន។ ឯកឧត្តម ជួប ប៉ារីស៍ បានបន្តដែរថា ការប្រតិបត្តិមេត្រីភាពបរិស្ថានល្អ ដែលជាគោលដៅនៃការផ្តល់រង្វាន់លើកទឹកចិត្តមេត្រីភាពបរិស្ថាន ហើយលើកទឹកចិត្តឱ្យសាធារណជនមានការផ្សព្វផ្សាយបន្តនូវការអនុវត្តសកម្មភាពមេត្រីភាពបរិស្ថានឱ្យបានទូលំទូលាយសំដៅឈានទៅសម្រេចបាននូវគុណភាពបរិស្ថានដ៏ល្អមួយ និងយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។

 

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩