នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានចូលរួមជាអធិបតីបើកសិក្ខាសាសាលាស្តីពីសេរីភាពសារព័ត៌មាន«សារព័ត៌មានក្នុងការអភិវឌ្ឍ»រៀបចំឡើងដោយអង្គភាពព័ត៌មានថ្មីៗ នៅខេត្តព្រះសីហនុ។ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ពីសារៈសំខាន់នៃតួនាទីសារព័ត៌មានក្នុងការជួយផ្សព្វផ្សាយពីការពិត ព័ត៌មានពិតប្រកបដោយប្រភពច្បាស់លាស់ ដែលជួយដល់ការយល់ដឹងរបស់សាធារណជន ជាពិសេសនៅ កម្ពុជាដែលសេដ្ឋកិច្ចមានការរីកចម្រើន មានការអភិវឌ្ឍ ដែលចាំបាច់ត្រូវមានការផ្សព្វផ្សាយពីការពិតដល់ប្រជាពលរដ្ឋ និងពិភពលោកបានដឹង។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា៖ «រូបភាពរបស់ប្រទេសកម្ពុជាបច្ចុប្បន្នមាន ២ គឺទី១ ជារូបភាពកម្ពុជាពិតដែលមានសន្តិភាព ការអភិវឌ្ឍ មានសេរីភាព និងទី២ ជារូបភាពកម្ពុជាអាក្រក់នៅក្រៅប្រទេសដែលអាស្រ័យលើបបូរមាត់របស់ ជនបរទេសមួយចំនួន ឬសារព័ត៌មានបរទេសខ្លះ»។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថាការអភិវឌ្ឍនៅលើពិភពលោកកើនឡើង និងកាន់តែមានភាពស្មុគ្រស្មាញ និងលំបាក ដែលចាំបាច់ទាមទារឱ្យមានតួនាទីរបស់អ្នកសារព័ត៌មានកាន់តែ សកម្មដើម្បីផ្តល់ព័ត៌មានពិតដល់សាធារណជន និងអាជ្ញាធរពាក់ព័ន្ធ។

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩