កិច្ចសហប្រតិបតិ្តការ ផែនការ និងថវិកាដេីរតួនាទីសំខាន់ក្នុងវិស័យបរិស្ថាន

នៅក្នុងដំណេីរការប្រព្រឹត្តទៅនៃ«សន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០»​ នៅ​ថ្ងៃ​អង្គារ​ ៩កេីត​ ខែកត្តិក​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ត្រូវ​នឹង​ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩​ ឯកឧត្តម​ សៅ​ សុភាព​ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ បានបញ្ជាក់​ថា​ ពី​សារ:សំខាន់នៃកិច្ចសហប្រតិបតិ្តការ ផែនការ និងថវិកាក្នងវិស័យបរិស្ថាន។

ឯកឧត្តម​ បានបង្ហាញថាក្រសួងបរិស្ថាន​ តាមរយៈ​ក្រុមការងារ​ជំនាញ​ បានសម្របសម្រួលប្រជុំពិគ្រោះយោបល់ជាមួយក្រសួងស្ថាប័ន និ ងអង្គភាព ពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យជន អង្គការ មិនមែនរដ្ឋា ភិបាល ក្នុងការស្វែរកការគាំទ្រ ដល់អាទិភាព របស់ រាជរដ្ឋាភិបាល ក្នុង វិស័យបរិស្ថាន ដោយបានចុះកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់សរុបចំនួន ១១ បន្ថែមទៀតក្នុងឆ្នាំ២០១៩ ហើយបច្ចុប្បន្នក្រសួងបរិស្ថានមានកិច្ចព្រមព្រៀង និង អនុស្សរណៈ នៃការយោគយល់សរុបចំនួន២៥ កំពុងមានសុពលភាព។​

ជាមួយ​គ្នានេះ​ ឯកឧត្តម​ បានសង្កត់ធ្ងន់ថាក្រួងបានរៀបចំបញ្ជីជនបង្គោល និងជនបង្គោលបំរុងសម្រាប់កិច្ចព្រមព្រៀងក្នុងក្របខណ្ឌ សហ ប្រតិ បត្តិការទាំងក្នុងតំបន់ និងអន្តរជាតិចំនួន៥០ ក្នុងនោះរួមមានអនុសញ្ញា សហប្រ ជា ជាតិ ពាក់ព័ន្ធ នឹងការប្រែប្រប្រួលអាកាសធាតុ ជីវៈចម្រុះ ពិធីសារ អន្តរជាតិនានា និ ងកិច្ចសហប្រតិ បត្តិការ ក្នុងកម្រិតអាស៊ាន។

លេីសពីនេះ​ ឯកឧត្តម​ សៅ​ សុភាព​ បានបញ្ជាក់ថា​ ក្រសួង​បាន​បញ្ចប់ការកសាងផែនការយុទ្ធសាស្រ្តថវិកា៣ឆ្នាំរំកិល និងផែនការថវិកាតាមឆ្នាំនីមួយៗ របស់ក្រសួង និងមន្ទីរបរិស្ថាន រាជធានី-ខេត្ត ដោយឈរលើមូលដ្ឋាន នៃផែនការ យុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិ និង យុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល គួបផ្សំនឹងគោលន យោបាយ ម៉ាក្រូសេដ្ឋកិច្ច និង ហិរញ្ញ វត្ថុ សាធារណៈឆ្នាំនីមួយៗ ដើម្បីសម្រេចឱ្យបាននូវ គោលបំណង គោលនយោបាយ របស់ ក្រសួង

ន្ថែម​ពី​នេះ​ទៀត​នោះ​ ក្រសួង​បរិស្ថាន​ បានសម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធចំណុះក្រសួងបរិស្ថាន និងអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ធ្វើបច្ចុប្បន្នភាពបញ្ជីគម្រោងសហការជាមួយដៃគូ អភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលដែលបាន បញ្ចប់ គម្រោងដែលកំពុងដំណើរការ និងគម្រោង ដែល កំពុង រៀបចំសរុប៧០ ដែលក្នុងនោះគម្រោងដែលបានបញ្ចប់មាន ចំនួន២៥ បានចំណាយថិកា សរុប អស់ចំនួន២៥ លាន ដុល្លា គម្រោងកំពុងដំណើរការចំនួន៣២ មានថវិកាសរុប ១២៧ លានដុល្លា និងគម្រោងដែលកំពុងរៀបចំចំនួន១៣ ដែលមានថវិកាជាង៩០ លានដុល្លា។

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩