អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន សម្រេចបានការងារអប់រំ ផ្សព្វផ្សាយការងារបរិស្ថានដើម្បីពង្រីកការយល់ដឹងជាសាធារណៈ

បន្ទាប់ពីពិធីបើកផ្លូវការ«សន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០» នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ធ្វើបទបង្ហាញលម្អិតអំពីបញ្ហាប្រឈម មេរៀន បទពិសោធន៍ និងសំណូម ដែលបានជួបប្រទះ ដែលទទួលបានតាមរយៈសិក្ខាសាលាបច្ចេកទេសកន្លងមក។ ផ្អែកលើទំនើបកម្មស្ថាប័នរបស់ក្រសួងបរិស្ថាន ឯកឧត្តមបានសង្កត់ធ្ងន់ថា អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថានមានទិសដៅជម្រុញលើកកម្ពស់ចំណេះដឹង និងផ្សព្វផ្សាយព័ត៌មានបរិស្ថានតាមរយៈការពង្រឹងការអប់រំ ការកសាងទិន្នន័យ-ព័ត៌មានដោយសិក្សាសា្រវជ្រាវ តាមបែបវិទ្យាសាស្រ្ត ការគ្រប់គ្រងទិន្នន័យព័ត៌មានភូមិសាស្រ្ត ការបង្កើតប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ និងផ្តល់ការវាយតម្លៃការងារប្រតិបត្តិការបរិស្ថានល្អ ដើម្បីពង្រីកការយល់ដឹងជាសាធារណៈ ដែលជាមូលដ្ឋានគ្រឹះក្នុងការប្រែក្លាយចំណេះដឹងបរិស្ថានទៅជាការប្រតិបត្តិបរិស្ថានល្អ ទាំងការផ្លាស់ប្តូរផ្នត់គំនិត និងឥរិយាបទរបស់ប្រជាជនឆ្ពោះទៅកាន់មនសិការបរិស្ថាន ពិសេសស្រឡាញ់ធនធានធម្មជាតិ គាំទ្រនិងចូលរួមរាល់សកម្មភាពថែរក្សានិងការពារបរិស្ថាន ដូចជាចលនាមេត្រីភាពបរិស្ថាន ចលនាអនាម័យបរិស្ថាន និងបណ្តាញសង្គមបរិស្ថានដើម្បីធានាឱ្យបាននូវតុល្យភាពរវាងការអភិរក្សនិងការអភិវឌ្ឍន៍ និងការរស់នៅប្រកបដោយចីរភាព។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានសម្រេចផែនការសកម្មភាពការងាររបស់ខ្លួនយ៉ាងល្អប្រសើរ ដែលសមិទ្ធផលទំាងនេះសម្រេចបានតាមរយៈនាយកដ្ឋាន ជំនាញក្រោមចំណុះអគ្គនាយកដ្ឋាន ដើម្បីធានាដល់ការ ប្រែក្លាយចំណេះដឹងបរិស្ថានទៅជាការប្រតិបត្តិបរិស្ថានល្អនៅកម្ពុជា។ឯកឧត្តម ជួប ប៉ារីស៍ បានលើកឡើងថា អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ដែលជាសេនាធិការ ក្រសួងបានខិតខំអនុវត្តឱ្យសម្រេចបានជោគជ័យលើការងារអាទិភាពដូចខាងក្រោម៖
– បានសម្របសម្រួលអនុវត្តកម្មវិធីសាលាមេត្រីភាពបរិស្ថានទូទាំងប្រទេស និងកំពុងបន្តរៀបចំចលនាប្រឡងប្រណាំងសាលាមេត្រីភាពបរិស្ថានថ្នាក់ជាតិ គ្រឹះស្ថានមេត្រីភាពបរិស្ថាន និងគោលការណ៍ជាតិស្ដីពីអារ៉ាមមេត្រីភាពបរិស្ថាន ព្រមទាំងបំផុសចលនាប្រឡងប្រណាំងសកម្មភាពមេត្រីភាពបរិស្ថាននានា តាមរយៈការផ្តល់រង្វាន់លើកទឹកចិត្ត ការផ្តល់វិញ្ញាបនប័ត្របៃតងដល់អ្នកប្រតិបត្តិល្អមេត្រីភាពបរិស្ថាន ក៏ដូចជាអ្នកផ្តល់សេវាកម្ម បង្កើតបច្ចេកវិទ្យា និងផលិតផលិតផលបៃតង
– បានផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងបរិស្ថានឱ្យបានដល់សាធារណៈជនគ្រប់មជ្ឈដ្ឋាន ជាពិសេសដល់យុវជន និងសិស្សានុសិស្ស តាមរយៈការផលិតព័ត៌មានបរិស្ថានប្រចាំថ្ងៃ សិក្ខាសាលាស្ដីពីចំណេះដឹងនៃកិច្ចគាំពារបរិស្ថាននិងការគ្រប់គ្រងធនធានធម្មជាតិ វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក
– បានប្រមូលចងក្រងទិន្នន័យបរិស្ថាន ជាពិសេសទិន្នន័យព័ត៌មានភូមិសាស្រ្ត និងបោះពុម្ពផ្សាយរបាយការណ៍ស្ថានភាពបរិស្ថានលើកទី៣ និងកំពុងបន្តរៀបចំរបាយការណ៍ស្ថានភាពបរិស្ថានលើកទី៤ ព្រមទាំងបានបង្កើត និងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធប្រមូលផ្តុំទិន្នន័យព័ត៌មានភូមិសាស្ត្របរិស្ថាន ក្រោមកិច្ចសហការជាមួយអង្គការ USAID និង UNDP ។

4

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩