ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថានទទួលជួបពិភាក្សាការងារជាមួយតំណាងទីភ្នាក់ងារសហប្រតិបត្តិអន្តរជាតិនៃប្រទេសជប៉ុន (JICA)
……………………………………………

ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន
នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ បានទទួលជួបពិភាក្សាការងារជាមួយតំណាងទីភ្នាក់ងារសហប្រតិបត្តិអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដេីម្បីពិភាក្សាលេីការផ្តល់អាហារូបករណ៍រយៈពេលវែងកម្រិតថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតលើផ្នែកគោលដៅអភិវឌ្ឍន៍ដោយចីរភាព​ (អ្នកដឹកនាំសកល)​ សម្រាប់ឆ្នាំសិក្សា២០២០ ជូនដល់មន្រ្តីក្រសួងបរិស្ថាន​ និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ ចំនួន២រូប។ កិច្ចប្រជុំក៏បានពិភាក្សាលេីកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន​ និងអង្គការ​ JICA ក្នុងការបន្តអនុវត្តគម្រោងពង្រឹងសមត្ថភាពវាយតម្លៃហេតុប៉ះពាល់បរិស្ថាន​ និងការត្រួតពិនិត្យគុណភាពទឹក​ ការត្រៀមអនុវត្តគម្រោងរេដបូក​ (REDD+) ថ្នាក់ក្រោមជាតិ​ ការផ្តល់ទីប្រឹក្សាគោលនយោបាយផ្នែកគ្រប់គ្រងសំណល់រឹង​ និងការផ្តល់អ្នកស្ម័គ្រចិត្តជប៉ុនចំនួនពីររូបដេីម្បីជួយការងារមន្ទីរពិសោធន៍និងការងារអប់រំបរិស្ថាន។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព តំណាងអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន តំណាងអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន តំណាងអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ តំណាងអគ្គនាយកដ្ឋានគាំពារបរិស្ថាន តំណាងនាយកដ្ឋានធនធានមនុស្ស តំណាងទីភ្នាក់ងារសហប្រតិបត្តិអន្តរជាតិនៃប្រទេសជប៉ុន និងសហការី។

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩