«សូមបងប្អូនប្រជាពលរដ្ឋចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថាននៅក្នុងជីវិតប្រចាំថ្ងៃដោយស្រឡាញ់
បរិស្ថាននិងធនធានធម្មជាតិឱ្យកាន់តែខ្លាំងជាពិសេសចូលរួមរួមដាំដើមឈើក្នុងបរិវេណសាលា ឬវត្តអារាម និងនៅតាមសហគមន៍របស់បងប្អូនប្រជាពលរដ្ឋ ដើម្បីកម្ពុជាស្អាតនិងបៃតង»។ នេះជាការអំនាវរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននៅអំឡុងពិធីដាំកូនឈើក្រោមប្រធានបទ«ឈើមួយដើម ក្តីស្រឡាញ់មួយ»ដែលរៀបចំឡើងដោយអង្គការយុវតារាកម្ពុជាសហការជាមួយនឹងក្រុមហ៊ុនធានារ៉ាប់រងប្រុយដន់ សល​ នៅក្នុងឃុំកំពង់ប្រាសាទ ស្រុកពាមជរ ខេត្តព្រៃវែងកាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងនៅចំពោះមុខមន្ត្រីអាជ្ញាធរ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សព្រមទាំងក្រុមការងារអង្គការយុវតារាកម្ពុជានិងអតិថិជនក្រុមហ៊ុនធានារ៉ាប់ប្រយុដន់សលថាសកម្មភាពនៃការដាំដើមឈើប្រណិតជាច្រើនរយដើមនៅក្នុងបរិវេណសាលា និងវត្តអារាម នៅក្នុងឃុំកំពង់ប្រាសាទនៅថ្ងៃនេះគឺជាការចូលរួមក្នុងការពង្រឹងសាមគ្គីភាព និងមិត្តភាពក្នុងរវាងប្រជាពលរដ្ឋនៅមូលដ្ឋាន និងអ្នកមកពី សហគមន៍ខាងក្រៅ បង្កើតអនុស្សាវរីយ៍រួមគ្នា និងបង្ហាញពីការរួមកម្លាំងគ្នាដើម្បីការពារនិងថែរក្សាធនធាន ធម្មជាតិ។ ឯកឧត្តមបានគូសបញ្ជាក់ពីសារៈសំខាន់នៃធនធានធម្មជាតិចំពោះបរិស្ថាននិងជីវិតមនុស្សសត្វ ហើយការដាំដើមឈើនៅក្នុងបរិវេណសាលា ឬវត្តអារាមគឺជួយបង្កើតភាពបៃតង បង្កើតបរិយាកាសល្អ បង្ក ភាពងាយស្រួលនិងជាកន្លែងប្រកបដោយផាសុកភាពសម្រាប់សិស្សានុសិស្សរៀនសូត្រ។

​ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថាការដាំឈើបង្កើតភាពបៃតង ស្របតាមគោលការណ៍នៃសាលាមេត្រីបរិស្ថានដែលក្រសួងបរិស្ថានបាននិងកំពុងធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញឱ្យសាលារៀននៅទូទាំងប្រទេសមានប្រតិបត្តិមេត្រីភាពបរិស្ថានល្អ ជាកន្លែងបណ្តុះធនធានមនុ ស្សប្រកបដោយគុណភាព និងមានការទទួលខុសត្រូវបរិស្ថាន។ ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងផងដែរថា ការដាំដើមឈើនៅក្នុងសាលា ឬវត្តអារាមគឺជាវិធានការជាក់ ស្តែងនៅក្នុងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ការឡើងកម្តៅនៃភពផែនដី។ ការប្រែប្រួលអាកាសធាតុ ជះឥទ្ធិពលអាក្រក់ដល់ដំណើរការអភិវឌ្ឍន៍របស់ប្រទេស ហើយក៏ជាបញ្ហារួមរបស់ពិភពលោក។ កម្ពុជាមិនមែនជាប្រទេសដែលបង្កឱ្យមានការប្រែប្រួលអាកាសធាតុឡើយ ប៉ុន្តែជាអ្នកដែលទទួលរងពីការ ប្រែប្រួលអាកាស។

​ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានគូសបញ្ជាក់ថាការដាំដើមឈើប្រភេទពូជឈើប្រណីតដូចជាធ្នង់ បេង នាងនួន គគីរជាដើមនៅតាមសហគមន៍ វត្តអារាម និងនៅតាម សាលារៀនជាការចូលរួមចំណែកក្នុងការ ពារនិងអភិរក្សជីវៈចម្រុះជាពិសេសប្រភេទឈើកម្រមួយចំនួននៅក្នុងស្រុកបន្ថែមធនធានធម្មជាតិព្រៃឈើដែលកម្ពុជាមានស្រាប់ ហើយត្រូវបានគ្រប់គ្រងនិងអភិរក្ស។ យោងតាមការបញ្ជាក់របស់រដ្ឋលេខាធិការក្រសួងបរិស្ថាន បច្ចុប្បន្ននេះ ក្រសួងបរិស្ថានបាននិងកំពុងគ្រប់គ្រងនិងអភិរក្សតំបន់ការពារធម្មជាតិក្នុងនោះរួមមានឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ទេសភាព តំបន់​ប្រើប្រាស់ច្រើនយ៉ាង តំបន់រ៉ាមសា និង តំបន់បេតិកភណ្ឌធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិសរុបជាង ៦០ កន្លែង ដែលមានផ្ទៃដីសរុបជាង ៧,២ លានហិកតាដែលស្មើនឹងប្រមាណ ៤១% នៃផ្ទៃដីប្រទេសកម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថានបានសូមបងប្អូនប្រជាពលរដ្ឋខ្មែរចូលរួមការពារនិងអភិរក្សធនធានធម្មជាតិដែលកម្ពុជាមាននាពេលបច្ចុប្បន្ននេះដើម្បីមនុស្សរាប់ជំនាន់តទៅមុខទៀត។

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩