សន្និសីទលើកទី៦ ស្តីពីមហាសមុទ្ររបស់យើង “The Sixth Our Ocean Conference”នៅប្រទេសន័រវែស
——————————–
នាទីក្រុងអូស្លូ នៃប្រទេសន័រវែស ៖ ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ជាតំណាងឯកឧត្តមរដ្ឋមន្រ្តី បានដឹកនាំគណៈប្រតិភូក្រសួងបរិស្ថាន ដែលរួមមាន ឯកឧត្តម ថៃ ចន្ថា តំណាងអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ចូលរួមក្នុងសន្និសីទលើកទី៦ ស្តីពីមហាសមុទ្ររបស់យើង ចាប់ពីថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០១៩។ ពិធីបើកសន្និសីទនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ Erna Solberg នាយករដ្ឋមន្រ្តីន័រវេស និងមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ពីរដ្ឋាភិបាល ក្រុមហ៊ុនពាណិជ្ជកម្ម អង្គការសង្គមស៊ីវិល និងស្ថាប័នស្រាវជ្រាវមកពីបណ្តាប្រទេសជុំវិញពិភពលោកចំនួនជាង១០០ ប្រទេស ដើម្បីរៀនសូត្រ ចែករម្លែកបទពិសោធន៍ កំណត់ដំណោះស្រាយ និងប្តេជ្ញាចិត្តចាត់វិធានការសម្អាតការបំពុលសមុទ្រ ការរក្សាសុខភាពសមុទ្រឱ្យល្អ និងការធានាផលិតភាពមហាសមុទ្រ។ អង្គសន្និសីទ បន្ទាប់ពីបានបើកវេទិកាសន្ទនា និងការឡើងប្តេជ្ញាចិត្តតាមប្រធានបទសំខាន់ៗរួចមក បានយល់ស្របគ្នាថា បញ្ហាប្រឈមនានា ដែលបាន និងកំពុងកើតមាននាពេលបច្ចុប្បន្នក្នុងមហាសមុទ្រ ដែលត្រូវរួមគ្នាចាត់វិធានការ និងរកដំណោះស្រាយជាបន្ទាន់ទៅលើ (១)ផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ (២)សំណល់ប្លាស្ទិក ការទប់ស្កាត់សំរាមសមុទ្រ និងការបំពុលសមុទ្រចេញពីសកម្មភាពដីកោគ ឧស្សាហកម្ម កសិកម្ម និងរោងចក្រប្រព្រឹត្តិកម្ម (៣)ការអភិបាលកិច្ចជលផល និងការប្រតិបត្តិច្បាប់ (៤)ការធ្វើសេចក្តីសម្រេចចិត្ត ត្រូវផ្អែកតាមទិន្នន័យវិទ្យាសាស្ត្រ ដើម្បីធានាសន្តិសុខស្បៀងគ្រប់គ្រាន់ ធានាសុវត្ថិភាព និងចំណូលសម្រាប់ការចិញ្ចឹមជីវិត (៥)ការប្រើចំណេះដឹង និងបច្ចេកវិទ្យារួមគ្នាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមហាសមុទ្រដោយចីរភាព និង(៦)ការរួមគ្នាការពារ និងរក្សាមហាសមុទ្រប្រកបដោយសុខភាពល្អ។

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩