នៅក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយជាង ៤ពាន់នាក់​ នារាជធានី​ភ្នំពេញ​ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលេីកឡេីងពីការពង្រឹងកិច្ចគាំពារបិស្ថាននៅរាជធានីភ្នំពេញ​។​ សម្ដេចតេជោ​ នាយករដ្ឋមន្ត្រី​ ក៏បានយកឱកាសនេះបញ្ជាក់ថាមុននេះតាំងពីឆ្នាំ 1996 មកទីក្រុងភ្នំពេញមានសំរាមប្រមាណតែ 30 តោនតែប៉ុណ្ណោះហើយទឹកដីដែលយើងត្រូវយកសំរាមនោះមានប្រមាណតែ 300គីឡូម៉ែត្រការ៉េប៉ុណ្ណោះទេ។ ប៉ុន្តែគិតមកដល់បច្ចុប្បន្ននេះទំហំនេះបានកើនធំរហូតទៅដល់ជាង 6 ពាន់គីឡូម៉ែត្រការ៉េហើយបញ្ហាសំរាមគឺបានកើនរហូតទៅដល់ជាង 3 ពាន់តោនក្នុងមួយថ្ងៃ​។ ពាក់ព័ន្ធនឹងបញ្ហាសំរាមនេះ​ម្តេចតេជោ​ បានមានប្រសាសន៍​ ថាក្រុមហ៊ុនស៊ិនទ្រីមួយមិនអាចនឹងគ្រប់គ្រងបាននោះទេ ចាំបាច់រាជរដ្ឋាភិបាលត្រូវតែរកក្រុមហ៊ុន 4 ទៅ 5 បន្ថែមទៀតដើម្បីដោញស្រាយបញ្ហាសំរាមនេះ។

សម្ដេចតជោ​ ក៏បានបញ្ជាក់ជាថ្មីទៀតថា ស្ថានភាពទឹកមកដល់ថ្ងៃនេះ កាន់តែមានកម្ពស់ទាប ប៉ុន្តែទោះយ៉ាងណា ពិធីបុណ្យអុំទូកក៏ត្រូវតែធ្វើឲ្យបានល្អដែរ ហើយថ្ងៃ 9 វិច្ឆិកាខាងមុខនេះ គឺជាទិវាបុណ្យឯករាជ្យជាតិ និងបុណ្យខួបរបស់កងទ័ព ដូច្នេះទិវាបុណ្យជាតិនេះ យើងទាំងអស់គ្នា ត្រូវតែទទួលទានអំបុកខ្មែរ ដែលសម្ដេចហៅថាជាអំបុកខ្មែរថៃជាតិ សាសនា ព្រះមហាក្សត្រ ហើយនេះ គឺជាពាក្យស្លោកថ្មី ។ សម្តេចតេជោ​ នាយករដ្ឋមន្ត្រី​ បានលេីកឡេីងថា យើងត្រូវតែរៀបចំឲ្យបានល្អហើយជាពិសេស ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងបញ្ហាសំរាម។

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩